សមាជិកសមាជិការសភាបានវាយតំលៃខ្ពស់ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
28/11/2013 11:43
Vovworld-ក្រោយពេលរដ្ឋសភាបានអនុម័តលើពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ សមាជិកសមាជិការជាច្រើនបានសម្ដែងការស្រុះចិត្តគំនិត

លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការបណ្ដាបញ្ហាសង្គមរបស់រដ្ឋសភា (VOV) Vovworld-ក្រោយពេលរដ្ឋសភាបានអនុម័តលើពង្រាងធ្វើវិសោធនកម្មរដ្ឋ ធម្មនុញ្ញឆ្នាំ១៩៩២ សមាជិកសមាជិការជាច្រើនបានសម្ដែងការស្រុះចិត្តគំនិតនិងចាត់ទុកពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បានប្រមូលមតិទាំងអស់របស់ សមាជិកសមាជិការសភាលើស្មារតីយល់ដឹងជ្រើសរើសរាល់បញ្ញារបស់ប្រជាជាតិ ទាំងមូល។ លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការបណ្ដាបញ្ហាសង្គម របស់រដ្ឋសភាបានចាត់ទុកថា នេះជាលទ្ធផលនៃការខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយជាមួយស្មារតីការទទួលខុសត្រូវខ្ពស់របស់សមាជិកសមាជិការសភានិងគណៈកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ លោកស្រី Truong Thi Mai បាន សង្កត់ធ្ងន់ថា៖ “ខ្ញុំគិតថាការធ្វើវិសោធនកម្មលើកនេះបានលើកកំរិតទស្សនៈរបស់រដ្ឋធម្មនុញ្ញចំពោះរាល់បញ្ហាទាក់ទិនដល់សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋដល់បញ្ហាចំណុះវិស័យសង្គម។ ចំពោះវិស័យរបស់ខ្ញុំនោះ ខ្ញុំមានអារម្មណ៍នឹងនរចិត្តចំពោះរាល់មាត្រាដែលរដ្ឋធម្មនុញ្ញ បានពិនិត្យធ្វើវិសោធនកម្មរៀបចំឡើងវិញនិងជាមូលដ្ឋានដើម្បីក្រោយនេះផ្សព្វផ្សាយ ច្បាប់ដែលទាក់ទិន។” រីឯសមាជិកសភាមណ្ឌល Hai Phong លោក Tran Ngoc Vinh បានវាយតំលៃថា៖ “គណៈតាក់តែងបានប្រមូលមតិដ៏គ្រប់គ្រាន់ ជ្រើសរើសមតិរបស់អ្នកបោះឆ្នោត សមាជិកសមាជិការសភាដាក់ចូលរដ្ឋធម្មនុញ្ញថ្មីនេះ។ នេះជារដ្ឋធម្មនុញ្ញផ្ទុកនូវបញ្ញា និងជាច្បាប់ដើមដើម្បីក្រោយនេះសុក្រិដ្ឋច្បាប់ផ្សេងៗឲ្យសមស្របនឹងស្ថានភាពថ្មី នាបច្ចុប្បន្នដើម្បីពង្រឹងការពារប្រទេសជាតិនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។” ឆ្ពោះទៅគោលដៅឆ្លើយតបនឹងសំណូមពរបើកទ្វាសមាហរណកម្មប្រទេសជាតិ ការធ្វើវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២នេះសមស្របនឹងបំណងប្រាថ្នា ឆ័ន្ទះរបស់ប្រជាជនទូទាំងប្រទេស៕
Related






