VOV WorldVOV World
សម្ព័ន្ធភាពអាហ្វ្រិកស្តារឡើងនូវតួនាទីជាសមាជិកឲ្យប្រទេសអេហ្ស៊ីប
18/06/2014 08:50
(VOVworld)-នាថ្ងៃទី១៧មិថុនា សម្ព័ន្ធភាពអាហ្រ្វិក (AU) បានសម្រេចចិត្តស្តារឡើងនូវ តួនាទីជាសមា ជិករបស់អេហ្ស៊ីប បន្ទាប់ពីប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi ធ្វើសច្ចាប្រណិធានទទួលដំណែង។
សម្ព័ន្ធភាពអាហ្វ្រិកស្តារឡើងនូវតួនាទីជាសមាជិកឲ្យប្រទេសអេហ្ស៊ីប
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sisi  (រូបថតៈ AFP/TTXVN) (VOVworld)-នាថ្ងៃទី១៧មិថុនា សម្ព័ន្ធភាពអាហ្រ្វិក (AU) បានសម្រេចចិត្តស្តារឡើង នូវ តួនាទីជាសមាជិករបស់អេហ្ស៊ីប បន្ទាប់ពីប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sisi ធ្វើសច្ចាប្រណិធានទទួលដំណែង។ សេចក្តីសម្រេចចិត្តពោលខាង លើត្រូវបាននាំ ចេញក្នុងកិច្ចប្រជុំ របស់ប្រទេសចំនួន១៥ជាសមាជិកក្រុមប្រឹក្សា សន្តិភាពនិងសន្តិសុខ (PSC)ចំណុះ AU ដែលបានរៀបចំឡើងនៅរដ្ឋធានី Addis Ababa របស់ប្រទេសអេត្យូពី។ តាមនោះ អេហ្ស៊ីបនឹងមានសិទ្ធិចូលរួមរាល់កិច្ចប្រ ជុំរបស់ PSC និងសន្និសីទ កំពូល AU គ្រោងនឹងប្រព្រឹត្តទៅនាចុងខែមិថុនានេះនៅ ប្រទេសហ្គីនេ។         ក្រសួងការបរទេសអេហ្ស៊ីបបានចេញសេចក្តីថ្លែងការណ៍ដោយគាំទ្រ កាយវិការ របស់ PSCនិងចាត់ទុកថា សេចក្តីសម្រេចចិត្តនេះ បាន “ឆ្លុះបញ្ជាំងពីការ គោរពរបស់ AU ចំពោះបំណងប្រាថ្នារបស់ប្រជាជនអេហ្ស៊ីប”៕