VOV WorldVOV World
សម្ព័ន្ធក្រុមហ៊ុន Tata របស់ឥណ្ឌាវាយតំលៃវៀតណាមនិងមីយ៉ាន់ម៉ាជាទីផ្សារសំខាន់
11/02/2016 09:17
(VOVworld) - វៀតណាមនិងមីយ៉ាន់ម៉ាជាទីផ្សារសំខាន់ ដែលត្រូវការជ្រៀតចូលបើកទូលាយអាជីវកម្មចំពោះ ក្រុមហ៊ុនចំនួន៧ចំណុះសម្ព័ន្ធក្រុមហ៊ុន Tata Sons។
សម្ព័ន្ធក្រុមហ៊ុន Tata របស់ឥណ្ឌាវាយតំលៃវៀតណាមនិងមីយ៉ាន់ម៉ាជាទីផ្សារសំខាន់
(រូបថត៖ ndtv.com) (VOVworld) - វៀតណាមនិងមីយ៉ាន់ម៉ាជាទីផ្សារសំខាន់ដែលត្រូវការជ្រៀតចូល បើកទូលាយអាជីវកម្មចំពោះក្រុមហ៊ុនចំនួន៧ចំណុះសម្ព័ន្ធក្រុមហ៊ុន Tata Sons។ អ្នកនាំពាក្យសម្ព័ន្ធក្រុមហ៊ុននេះបានមានប្រសាន៍ដូច្នេះក្នុងការឆ្លើយសម្ភាស៍ដែល ត្រូវបានចុះផ្សាយលើកាសែត The Economic Times និង International Business Times របស់ឥណ្ឌា។តាមសម្ព័ន្ធក្រុមហ៊ុនេះថា វៀតណាមនិងមីយ៉ាន់ម៉ាមានខឿនសេដ្ឋកិច្ច កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បរិមាណប្រជាជនដែលមានកំរិតចំណូល មធ្យមកាន់ តែច្រើនឡើងយ៉ាងខ្លាំងក៏ដូចជានឹងទទួលបានការជះឥទ្ធិពលដ៏សកម្មពីកិច្ចព្រម ព្រៀងពាណិជ្ជកម្មជាមួយប្រទេសធំៗនិងការកាត់បន្ថយពន្ធគយ។កត្តាទាំងនេះ ធ្វើឲ្យប្រទេសទាំងពីរពោលខាងលើក្លាយទៅជាទីផ្សារសំខាន់ចំពោះក្រុមហ៊ុន នានាដែលមានគោលបំណងទាក់ទងជាមួយទីផ្សារអាស៊ានក៏ដូចជាទីផ្សារពិភព លោក។ សម្ព័ន្ធក្រុមហ៊ុន Tata ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៨៦៨ ហើយកំពុងធ្វើអាជីវ កម្មនៅប្រទេសជាង១០០។ក្នុងឆ្នាំ២០១៤និងឆ្នាំ២០១៥ ក្រុមហ៊ុនកូនៗរបស់ Tata  ទទួលបានប្រាក់ចំណេញឡើងដល់ទៅជិត១០៩ពាន់លានដុល្លាអាមេរិក៕