VOV WorldVOV World
សម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមទទួលជួបជាមួយនាយករដ្ឋមន្រ្តីចិន លោក Ly Keqiang
15/10/2013 11:55
(VOVworld)-នាថ្ងៃទី១៤តុលា ប្រធានសម្ព័ន្ធបណ្តា អង្គការមិត្តភាពវៀតណាម និងថ្នាក់ដឹកនាំ សមាគម មិត្តភាពវៀតណាម-ចិនបានមានជំនួបសន្ទនាជាមួយ នាយករដ្ឋមន្តី្រចិន លោក Ly Keqiang ដែលកំពុង មានដំណើរទស្សនកិច្ចវៀត ណាមជាផ្លូវការចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥តុលា​។
សម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមទទួលជួបជាមួយនាយករដ្ឋមន្រ្តីចិន លោក Ly Keqiang
(VOVworld)-នាថ្ងៃទី១៤តុលា ប្រធានសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម និងថ្នាក់ដឹកនាំ សមាគមមិត្តភាពវៀតណាម-ចិនបានមានជំនួបសន្ទនាជាមួយ នាយករដ្ឋមន្តី្រចិនលោក Ly Keqiang ដែលកំពុងមានដំណើរទស្សនកិច្ចវៀត ណាមជាផ្លូវការចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥តុលា​។         ក្នុងជំនួបសន្ទនា នាយករដ្ឋមន្រ្តីចិន លោក Ly Keqiang បានផ្ញើរសេចក្តី រំលែកទុក្ខដ៏ជ្រាលជ្រៅដល់ប្រជាជនវៀតណាម និងគ្រួសារ​ចំពោះមរណភាព របស់នាយកឧត្តមសេនីយ៌ Vo Nguyen Giap ថ្នាក់ដឹកនាំនយោបាយ យោធា ឈ្លាសវៃ និងជាមិត្តដ៍ជិតស្និទរបស់ប្រជាជនចិន។         លោក Ly Keqiang អះអាងថា បក្ស រដ្ឋាភិបាលចិន ជានិច្ចកាលយកចិត្ត ទុកដាក់ទំនាក់ទំនងអ្នកជិតខាងមិត្តភាព​សហប្រតិបត្តិការលើគ្រប់វិស័យ វៀត ណាម-ចិន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះរាល់សកម្មភាពជម្រុញការជួប្រាស្រ័យ កិច្ចសហប្រតិបត្តិការប្រជាជននៃប្រទេសទាំងពីរវៀតណាម-ចិន។         ប្រធានសម្ព័ន្ពបណ្តាអង្គការមិត្តភាពវៀតណាមលោក Vu Xuan Hong សន្យាថា សម្ព័ន្ពបណ្តាអង្គការមិត្តភាពវៀតណាមនិងសមាគមមិត្តភាពវៀត ណាម-ចិននឹងខំប្រឹងប្រែងបើកទូឡាយរាល់សកម្មភាពជួបប្រាស្រ័យប្រជាជន សំដៅបង្កើនថែមទៀតចំណងមិត្តភាពវៀតណាម-ចិនផងដែរ៕