VOV WorldVOV World
សម្ព័ន្ធបណ្ដាសមាគម៍UNESCOរបស់វៀតណាមប្រឆាំងជំទាស់ចិន
04/06/2014 10:37
(VOVworld) - សម្ព័ន្ធបណ្ដាសមាគម៍ UNESCO របស់ វៀតណាម នាថ្ងៃទី៤មិថុនា បានចេញសេចក្ដីថ្លែងការណ៍ ដោយប្រឆាំងជំទាស់ចិនដែលបានដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់ សេដ្ឋកិច្ចផ្ដាច់មុខ​ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់ វៀតណាម។
សម្ព័ន្ធបណ្ដាសមាគម៍UNESCOរបស់វៀតណាមប្រឆាំងជំទាស់ចិន
(VOVworld) - សម្ព័ន្ធបណ្ដាសមាគម៍ UNESCO របស់វៀតណាម នាថ្ងៃទី៤ មិថុនា បានចេញសេចក្ដីថ្លែងការណ៍ដោយប្រឆាំងជំទាស់ចិនដែលបានដាក់ ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ច ផ្ដាច់មុខ​ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។សម្ព័ន្ធបណ្ដា UNESCO របស់វៀតណាមសំណូមពរចិន ដកស្ថានីយ៍ HaiyangShiyou ៩៨១​ និងនាវាអម ការពារទាំងអស់ចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ របស់វៀតណាម ព្រមទាំងបញ្ឈប់បណ្ដាអំពើផ្សេងៗនាពេលខាងមុខ។ ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ត្រូវបានដាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម សម្ព័ន្ធបណ្ដាសមាគម៍ UNESCO របស់វៀតណាម​អំពាវនាវឲ្យសម្ព័ន្ធបណ្ដា សមាគម៍ចិន ប្រជាជនចិនជនដែលស្នេហាសន្តិភាពលើពិភពលោក ឡើង សំឡេងដើម្បីការពារយុត្តិធម៏និងច្បាប់អន្តរជាតិ រួមចំណែករក្សាសន្តិភាព  និងស្ថិរភាពនៅក្នុងតំបន់ និងនៅលើសកលលោកទៀតផង៕