សម្ពោធច្រកទ្វាព្រំដែនអន្តរជាតិ La Lay (វៀតណាម)–Salavan (ឡាវ)
25/06/2014 10:13
(VOVworld) - នាព្រឹកថ្ងៃទី២៥ មិថុនា នៅខ្សែព្រំដែន វៀតណាម-ឡាវ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងការបរទេសវៀតណាមលោក Pham Binh Minh និងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ឡាវលោក Thoonglun Sisulith បានចូលរួមពិធីកាត់ខ្សែបូរ សម្ពោធ ច្រកទ្វាព្រំដែនអន្តរជាតិ គឺ La Lay នៅខេត្ត Quang Tri ភាគ កណ្ដាលវៀតណាម និង Salavan ប្រទេសឡាវ។

ពិធីកាត់ខ្សែបូរ សម្ពោធ ច្រកទ្វាព្រំដែនអន្តរជាតិ La Lay - Salavan (រូបថត៖thanhnien.com) (VOVworld) - នាព្រឹកថ្ងៃទី២៥ មិថុនា នៅខ្សែព្រំដែនវៀតណាម-ឡាវ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh និងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសឡាវលោក Thoonglun Sisulith បានចូលរួមពិធីកាត់ខ្សែបូរ សម្ពោធ ច្រកទ្វាព្រំដែនអន្តរជាតិ គឺ La Lay នៅខេត្ត Quang Tri ភាគកណ្ដាលវៀតណាម និង Salavan ប្រទេសឡាវ។ថ្លែងមតិនៅពិធីនេះលោក Pham Binh Minh បានអះអាងថា៖ “ច្រកទ្វាព្រំដែនអន្តរជាតិ La Lay – Salavan នឹងរួមចំណែកជំរុញការអភិវឌ្ឍន៍បណ្ដាញ ច្រកទ្វាអន្តរជាតិលើទូទាំងខ្សែព្រំដែនរវាងប្រទេសទាំង២ព្រមទាំងបើកចេញឱកាស សហប្រតិបត្តិការថ្មីអំពីសេដ្ឋកិច្ចពាណិជ្ចកម្ម វិនិយោគ និងទេសចរណ៍រវាងវៀតណាម ឡាវ និងថៃ។ការបង្កើតច្រកទ្វាព្រំដែនអន្តរជាតិនេះ នឹងរួមចំណែកទាក់ទាញការធ្វើ វិនិយោគនៅតំបន់នេះ ជួយឧបត្ថម្ភសំរាប់ការអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចកើត-លិច”៕
Related





