សម័យពិគ្រោះនយោបាយថ្នាក់អនុរដ្ឋមន្ត្រីលើកទី ៣ រវាងវៀតណាមនិងសហភាពអឺរ៉ុប
26/03/2014 07:10
(VOVworld) – តាមកិច្ចព្រមព្រៀងរវាងវៀតណាមនិង សហភាពអឺរ៉ុប នាថ្ងៃទី ២៥ មិនា សម័យពិគ្រោះ នយោបាយថ្នាក់អនុរដ្ឋមន្ត្រីលើកទី ៣ រវាងអនុរដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Bui Thanh Son និង នាយកគ្រប់គ្រងស្ថាប័នកិច្ចការបរទេសអឺរ៉ុប (EEAS) លោក David O’Sullivan បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។

សម័យពិគ្រោះនយោបាយថ្នាក់អនុរដ្ឋមន្ត្រីលើកទី ៣ រវាងវៀតណាមនិងសហភាពអឺរ៉ុប (Image: Vietnam+) (VOVworld) – តាមកិច្ចព្រមព្រៀងរវាងវៀតណាមនិងសហភាពអឺរ៉ុប នាថ្ងៃទី ២៥ មិនា សម័យពិគ្រោះនយោបាយថ្នាក់អនុរដ្ឋមន្ត្រីលើកទី ៣ រវាងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son និង នាយកគ្រប់គ្រងស្ថាប័នកិច្ចការបរទេសអឺរ៉ុប (EEAS) លោក David O’Sullivan បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ភាគីទាំង ២ បាន ពិភាក្សាអំពីវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យ នយោបាយ-ការទូត សេដ្ឋកិច្ច-វិនិយោគ យុត្តិធម៌ សន្តិសុខ-ការពារ ប្រទេសនិងកសិកម្ម ជាដើម។ ថ្នាក់ដឹកនាំទាំង ២ រូបបានឯកភាពថា៖ នាពេល ខាងមុខ ភាគីទាំង ២ ត្រូវបង្កើនផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ ថ្នាក់ហើយអះអាងនូវការប្តេជ្ញាចិត្តនយោបាយអំពីការបញ្ចប់ការចរចារ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) មុនពេលសន្និសីទជាន់ខ្ពស់ ASEM លើកទី ១០ នៅទីក្រុងមី ឡានរបស់អ៊ីតាលីដែលគ្រោងនឹងត្រូវបានរៀបចំឡើងនាខែតុលាខាង មុខនេះ។ អនុរដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យ EU ជំរុញការអនុម័ត្ត លើកិច្ចព្រមព្រៀងក្របខ័ណ្ឌដៃគូនិងសហប្រតិបត្តិការលើគ្រប់វិស័យ (PCA) រវាងវៀតណាមនិង EU ឲ្យបានឆាប់ៗ ទទួលស្គាល់យន្តការ សេដ្ឋកិច្ចទីផ្សារសំរាប់វៀតណាម ជាដើម។ក្នុងការជួសន្ទនាជាមួួយលោក DavidO’Sullivan នារៀលថ្ងៃទី២៦មិនានៅទីក្រុងហាណូយឧបនាយក រដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោកPham Binh Minh បាន វាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ EU សំរាប់វៀតណាម។លោក DavidO’Sullivan បានអះអាងថា៖EU នឹងបង្កើនកិច្ចសហប្រតិបត្តិការជា មួយវៀតណាមនិងចាត់ទុកវៀតណាមជាដៃគូសំខាន់១នៅតំបន់អាស៊ី ប៉ាស៊ីហ្វិក៕
Related
More




