VOV WorldVOV World
សម័យប្រជុំពេញអង្គលើកទី ១ នៃរដ្ឋសភាកម្ពុជានីតិកាលទី ៥ បានប្រារព្ធឡើង
10/10/2013 11:53
(VOVworld) – សម័យប្រជុំពេញអង្គលើកទី ១ នៃ រដ្ឋសភាកម្ពុជានីតិកាលទី ៥ បានប្រារព្ធឡើងនា ព្រឹកថ្ងៃទី ១០ តុលា ដោយមានខ្លឹមសារស្នូលគឺ សុក្រិដ្ឋរចនាសម្ព័ន្ធក្បាលម៉ាស៊ីលរដ្ឋសភានៃ ប្រទេសនេះ។
សម័យប្រជុំពេញអង្គលើកទី ១ នៃរដ្ឋសភាកម្ពុជានីតិកាលទី ៥ បានប្រារព្ធឡើង
សម័យប្រជុំពេញអង្គលើកទី ១ នៃរដ្ឋសភាកម្ពុជានីតិកាលទី ៥ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី ១០ តុលា (Image: Vietnamplus) (VOVworld) – សម័យប្រជុំពេញអង្គលើកទី ១ នៃរដ្ឋសភាកម្ពុជានីតិកាលទី ៥ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី ១០ តុលា ដោយមានខ្លឹមសារស្នូលគឺសុក្រិដ្ឋរចនា សម្ព័ន្ធក្បាលម៉ាស៊ីលរដ្ឋសភានៃប្រទេសនេះ។ សម័យប្រជុំពោលខាងលើត្រូវបាន រៀបចំឡើង ក្នុងកាលៈទេសៈ សមាជិកសភានៃគណៈបក្សសង្គ្រោះជាតិ (CNRP)  ចំនួន៥៥ រូបបន្តពហិការមិនស្រាមចូលរួមសម័យប្រជុំនេះ។ ក្រោមធ្វើជាធិបតី​ភាពរបស់ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន បណ្ដាសមាជិកសភានៃ គណៈបក្សប្រជាជនកម្ពុជា (CPP) បានអនុម័តលីបញ្ជីឈ្មោះសមាជិកនៃបណ្ដា គណៈកម្មាធិការជំនាញរបស់រដ្ឋសភា។ នាបច្ចុប្បន្ន គណៈកម្មាធិការដឹកនាំ រដ្ឋសភាកម្ពុជាសុទ្ធតែជាសមាជិក CPP កាន់មុខនាទី។ ថ្លែងមតិចំពោះមុខ មជ្ឈដ្ឋានអ្នកសារព័ត៌មាន ប្រធានរដ្ឋសភាកម្ពុជា លោក​ ហេង សំរិន បានចាត់ ទុក ថា៖​ ការពហិការរបស់បណ្ដាសមាជិកនៃគណៈបក្ស CNRP មិនជះឥទ្ធិពល ដល់ សកម្មភាពរបស់រដ្ឋសភាទេ។ ទន្ទឹមនឹងនោះ លោក ហេង សំរិន បានអំពាវ នាវឲ្យ បណ្ដាសមាជិកនៃគណៈបក្ស CNRP ផ្លាស់ប្តូរគោលជំហរនិងចូលរួម សម័យប្រជុំនៃរដ្ឋសភា ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ៕