VOV WorldVOV World
សម័យប្រជុំលើកទី ២ នៃមហាសន្និបាត តំណាងប្រជាជនក្នុងទូទាំងប្រទេសចិន
05/03/2014 08:57
(VOVworld) - នាព្រឹកថ្ងៃទី ៥ មិនា សម័យប្រជុំលើកទី ២ នៃមហាសន្និបាត តំណាងប្រជាជនក្នុងទូទាំងប្រទេសចិន (រដ្ឋសភា) បានបើកជាផ្លូវការនៅរដ្ឋធានី ប៉េកាំង
សម័យប្រជុំលើកទី ២ នៃមហាសន្និបាត តំណាងប្រជាជនក្នុងទូទាំងប្រទេសចិន
សម័យប្រជុំលើកទី ២ នៃមហាសន្និបាត តំណាងប្រជាជនក្នុងទូទាំងប្រទេសចិន (Image: VOV) (VOVworld) -  នាព្រឹកថ្ងៃទី ៥ មិនា សម័យប្រជុំលើកទី ២ នៃមហាសន្និបាត តំណាងប្រជាជនក្នុងទូទាំងប្រទេសចិន (រដ្ឋសភា) បានបើកជាផ្លូវការនៅរដ្ឋធានី ប៉េកាំង ដោយមានការចូលរួមរបស់ប្រធានរដ្ឋចិន លោក Xi Jinping នាយករដ្ឋមន្ត្រី​ ចិន លោក Li Kequiang និងប្រធានរណសិរ្សមាតុភូមិចិន លោក Yu Zhengsheng រួមជាមួយសមាជិកសភាចំនួន ៣ ពាន់នាក់។ រាយការណ៍ នៅទីនេះ នាយករដ្ឋមន្ត្រី Li Kequiang បានវាយតំលៃថា៖ ទោះបីជា ខឿនសេដ្ឋកិច្ចរបស់ចិននៅជួបការលំបាក ជាច្រើនក្តី ចិននឹងបន្តប្រមូលផ្តុំស៊ីជម្រៅទៅលើកំណែទម្រង់និងបើកទ្វាជំរុញទីផ្សារ និងពង្រីកសក្តានុភាពសំដៅទទួលបានគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០១៤ គឺ ៧.៥%  រាំងស្កាត់អតិផរណានៅតំរិត ៣.៥% បង្កើតការងារធ្វើថ្មីចំនួន ១០ លាននៅ តំបន់នគរ។ ចិនគ្រោងនឹងបន្កើនថវិការរដ្ឋសំរាប់ការពារជាតិឡើងដល់ ១២.២% ក្នុងឆ្នាំ ២០១៤​ (ប្រមាន ១៣២ ពាន់លានដុល្លាអាមេរិក)។ សម័យប្រជុំលើកទី ២ នៃមហាសន្និ បាតតំណាងប្រជាជនចិននីតិកាលទី ១២ នឹងបញ្ចប់នាព្រឹកថ្ងៃទី ១៣ មិនា៕

More