VOV WorldVOV World
សម័យប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
11/01/2014 08:54
(VOVworld) – សម័យប្រជុំលើកទី ២៤ នៃគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា វៀតណាមគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ទី ១៥ មករា។
សម័យប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
សម័យប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វៀតណាមគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ទី ១៥ មករា។ (Image: Vietnam+) (VOVworld) – សម័យប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វៀតណាមគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ទី ១៥ មករា។ ក្នុងសម័យ លើក នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិចំពោះបញ្ហាមួយ ចំនួននៃ ពង្រាងច្បាប់ដូចជា៖ ការបំពេញបន្ថែមនិងធ្វើវិសោធនកម្មច្បាប់ស្តី ពីការធានារ៉ាប់រងសុខាភិបាលច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ (វិសោធនកម្ម) ជាដើម។ ក្រៅពីនោះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិភាក្សាច្បាប់អំពី ការរៀបចំរដ្ឋសភា (វិសោធនកម្ម) ដើម្បីដាក់ជូនឡើងរដ្ឋសភា នៅសម័យប្រជុំ លើកទី ៧។ ក៏ក្នុងសម័យប្រជុំលើកទី ២៤ តាមគំរោង គណៈកម្មាធិការអចិន្ត្រៃយ៍ នឹងអនុម័តលើកម្មវិធីធ្វើសកម្មភាពកិច្ចការបរទេសឆ្នាំ ២០១៤ នៃបណ្ដាស្ថាប័ន ចំណុះរដ្ឋសភានិងផ្តល់មតិអំពីវិធានការបែងចែកទុនប័ណ្ណជាតិបន្ថែម ក្នុងដំណាក់ កាល ២០១៤-២០១៦៕