សម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៣ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានបើកជាផ្លូវការ
20/05/2013 08:27
(VOVworld) – សម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៣ នៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាមបានប្រារព្វ ឡើងជាផ្លូវការ នាថ្ងៃទី ២០ ឧសភា នៅរដ្ឋធានី ហាណូយ។

(VOVworld) – សម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៣ នៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាមបានបើកជាផ្លូវការ នាថ្ងៃទី ២០ ឧសភា នៅរដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់បណ្ដាថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា រណស្សិរ្យ មាតុភូមិវៀតណាម ជាដើម។ ថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ លើកនេះ ប្រធាន រដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានឲ្យដឹងថា៖ ក្នុងរយៈពេល ១ ខែ ធ្វើការ រដ្ឋសភានឹងពិនិត្យមើលនិងអនុម័តលើពង្រាងច្បាប់ ចំនួន ១០ សេចក្តីសម្រេចចិត្តចំនួន ១ ផ្តល់មតិចំពោះពង្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ និងសេចក្តីព្រាងច្បាប់ចំនួន ៧ ផ្សេងៗទៀត។ ប្រធាន រដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា៖ “ក្នុងសម័យប្រជុំលើកនេះ រដ្ឋសភានឹងពិនិត្យមើល សម្រេចខ្លឹមសារសំខាន់មួយ ចំនួនគឺ៖ ទី ១ ៖ បន្តការយកមតិរបស់ប្រជាជននិងសុក្រិដ្ឋពង្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២។ ទី ២ គឺ៖ ពិនិត្យមើលពង្រាងច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម) ។ នេះគឺជាគំរាងច្បាប់ជះឥទ្ធិពលផ្តល់ដល់សេដ្ឋកិច្ច-សង្គមស្ថិរភាពនិងការអភិវឌ្ឍន៍ ចីរភាពរបស់ប្រទេសជាតិនិងជីរភាពរស់នៅរបស់ប្រជាជន។ ទី ៣ គឺ៖ រៀបចំការ បោះឆ្នោតទំនុកទុកចិត្តចំពោះដំណែងមួយចំនួនដោយរដ្ឋសភាជ្រើសរើសឬ អនុម័ត។ នេះ គឺជាការផ្លាស់ប្តូរថ្មីសំខាន់ក្នុងជីវភាពរស់នៅខាងនយោបាយនៃ ប្រទេសជាតិសំដៅអនុវត្តគោលជំហររបស់បក្សនិងការកំណត់របស់ច្បាប់លើក កំពស់សិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនតាមរយៈការឃ្លាំមើលនៃរដ្ឋសភាចំពោះ បណ្ដាកម្មាភិបាលស្នូលរបស់បក្សនិងរដ្ឋ។” ក៏ក្នុងពិធីបើកសម័យប្រជុំលើកនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នឹងថ្លែងរបាយការណ៍វាយតំលៃបំពេញបន្ថែម លទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គគមនិងថាវិការរដ្ឋឆ្នាំ ២០១២-២០១៣៕ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung (Image: Chinhphu.vn)
Related






