សម័យប្រជុំលើកទី ៥៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ លើកកម្ពស់តួនាទីរបស់ស្ថាប័នតំណាងនៅក្រៅប្រទេស
18/03/2026 11:41
(VOVWORLD) - "តួនាទីរបស់ស្ថាប័នតំណាងនៅក្រៅប្រទេស មិនមែនគ្រាន់តែជាអ្នកនាំសារប៉ុណ្ណោះទេ ថែមទាំងក៏ជាអ្នកត្រួសត្រាយផ្លូវទៀតផង"។

ទិដ្ឋភាពនៅកិច្ចប្រជុំលើកទី ៥៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ (រូបថត៖ VNA) នេះជាមតិរបស់លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នៅពេលផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេស នៅក្នុងសម័យប្រជុំលើកទី ៥៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី ១៨ ខែមីនា។ យោងតាមលោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេស នៅចំពោះមុខការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃស្ថានភាពពិភពលោក គឺជាកិច្ចការចាំបាច់៖ “ខ្ញុំស្នើឲ្យវិភាគកាន់តែស៊ីជម្រៅថា នៅក្នុងបរិបទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះ តួនាទីរបស់ស្ថាប័នតំណាងនៅក្រៅប្រទេសមិនមែនគ្រាន់តែជាអ្នកនាំសារប៉ុណ្ណោះទេ ថែមទាំងត្រូវជាអ្នកត្រួសត្រាយផ្លូវទៀតផង។ ចាំបាច់ត្រូវបំពេញបន្ថែមបទប្បញ្ញត្តិស្ដីពីការទទួលខុសត្រូវរបស់ស្ថាប័នតំណាងក្នុងការផ្តល់ការព្រមានជាមុនអំពីឧបសគ្គបច្ចេកទេស និងករណីដាក់ពាក្យបណ្ដឹងការពារពាណិជ្ជកម្មប្រឆាំងនឹងទំនិញវៀតណាម។ ប្រការនេះនឹងជួយសហគ្រាសក្នុងស្រុកមានវិធានការឆ្លើយតបដោយម្ចាស់ការ”៕
TAG
VOV/VOVworld/សម័យប្រជុំ/រដ្ឋសភា/វៀតណាម/ស្ថាប័នតំណាង/ក្រៅប្រទេស
Related
More






