សម័យប្រជុំលើកទី ៩ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើក
16/07/2012 10:20
សម័យប្រជុំលើកទី ៩ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវៀតណាមបានបើក នាព្រឹកថ្ងៃទី ១៦ កក្កដា នៅទីក្រុងហាណូយ ជាមួយបណ្ដាខ្លឹមសារអំពីការវាយ តំលៃ លទ្ធផលនៃសម័យប្រជុំលើកទី ៣ រដ្ឋសភា វៀតណាមនីតិកាលទី ១៣ និងត្រៀមរៀបចំ របៀបវារៈ ឲ្យសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៣។

សម័យប្រជុំលើកទី ៩ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើកនា ព្រឹកថ្ងៃទី ១៦ កក្កដា នៅទីក្រុងហាណូយ ជាមួយបណ្ដាខ្លឹមសារអំពីការវាយតំលៃ លទ្ធផលនៃសម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ និងត្រៀមរៀបចំ របៀបវារៈឲ្យសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៣។ ធ្វើអាធិបតីសម័យប្រជុំ លើកទី ៩ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានចាត់ទុកថា៖ “ជោគជ័យធំជាទីបំផុតរបស់សម័យប្រជុំកន្លងទៅគឺជាប្រជាជនយល់ថា៖ រដ្ឋសភា រដ្ឋាភិបាល កំពុងធ្វើសកម្មភាពមានប្រកបដោយប្រសិទ្ធភាព តាមរយៈការដែល សមាជិកសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត។សកម្មភាពនេះបានបង្កើត ជំនឿជឿជាក់សំរាប់ប្រជាជន។ ពីព្រោះ ការងារកសាងច្បាប់ ការអនុម័ត្តលើ សេចក្តីសម្រេចចិត្តស្តីពីសេដ្ឋកិច្ចសង្គមច្បាប់គឺសំខាន់ណាស់។ នេះគឺជាស្មារតី របស់សម័យប្រជុំលើកទី ៤។” អំពីសម័យប្រជុំលើកទី ៤ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖ នេះ គឺជាសម័យប្រជុំ ដែលប្រព្រឹត្តទៅនាចុងឆ្នាំ ២០១២ ដូច្នេះ យើងត្រូវផ្អែកតាម ស្ថានភាពក្នុងប្រទេស អន្តរជាតិ ដើម្បីយើងមានការវាយតំលៃប្រាកដអំពីលទ្ធផល ក្រោយរយៈពេល ២ ឆ្នាំអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ក្នុងដំណាក់ កាល ២០១០-២០១៥៕ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung (Image: Internet)
Related





