សម័យប្រជុំលើកទី១នៃគណៈកម្មាធិការបញ្ជាណែនាំកែទម្រង់យុត្តិធម៌មជ្ឈឹម
17/09/2016 08:19
(VOVworld)-នាព្រឹកថ្ងៃទី១៧កញ្ញានៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែនាំ កែទម្រង់យុត្តិធម៌មជ្ឃឹមបានរៀបចំសម័យប្រជុំលើកទី១សំដៅ

ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងសម័យប្រជុំ (VOVworld)-នាព្រឹកថ្ងៃទី១៧កញ្ញានៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែនាំ កែទម្រង់យុត្តិធម៌មជ្ឃឹមបានរៀបចំសម័យប្រជុំលើកទី១សំដៅផ្តល់យោបល់លើបទ បញ្ញត្តិការងាររបស់គណៈកម្មាធិការនេះអាណត្តិ២០១៦-២០២១និងភារកិច្ចស្នូលក្នុង ការកែទម្រង់យុត្តិធម៌ដំណាក់កាល២០១៦-២០២១។ថ្លែងមតិក្នុងពិធីបើក ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang បានជឿជាក់និងមានបំណងថា គណៈកម្មាធិការ បញ្ជាណែនាំកែទម្រង់យុត្តិធម៌មជ្ឈឹមអាណត្តិ២០១៦-២០២១ នឹងបន្តពង្រីកនូវលទ្ធ ផល អនុវត្តភារកិច្ចកែ ទម្រង់យុត្តិធម៌របស់គណៈកម្មាធិការបញ្ជាណែនាំអាណត្តិមុន ។លោក Tran Dai Quang បានស្នើ ថា ក្នុងរយៈពេល៦ខែម្តងជារៀងរាល់ឆ្នាំ គណៈកម្មា ធិការ បញ្ជាណែនាំត្រូវធ្វើការបូកសរុបនិងដាក់ចេញភារកិច្ចដែលត្រូវបានអនុវត្តនៅ បណ្តា ឆ្នាំខាងមុខ។នៅក្នុងសន្និសីទនេះ សមាជិកនៃគណៈកម្មាធិការបញ្ជាណែនាំ បានពិភាគ្សា ផ្តល់មតិលើបទបញ្ញត្តិការងាររបស់គណៈកម្មាធិការបញ្ជាណែនាំកែ ទម្រង់យុត្តិ ធម៌មជ្ឈឹមអាណត្តិ២០១៦-២០២១និងភារកិច្ចស្នូលនៃការងារកែទម្រង់ យុត្តិធម៌អាណត្តិ ២០១៦-២០២១៕
Related





