សម័យប្រជុំលើកទី១របស់គណៈកម្មការអន្តរផ្នែកទទួលបន្ទុកការធ្វើសមាហ រណកម្មសេដ្ឋកិច្ចអន្តរជាតិ
16/04/2015 10:26
(VOVworld) - នាពេលខាងមុខ បណ្ដាផ្នែកត្រូវបង្កើន ការផ្លាស់ប្ដូរ យ៉ាងខ្លាំងក្លាថែមទៀត ម្ចាស់ការចូលរួម ក្នុងការផ្ដើមគំនិតនានាអំពីកិច្ចសហប្រតិបតិ្តការនៅ តំបន់និងអន្តរជាតិ។

ទិដ្ឋភាពនៃសម័យប្រជុំ (VOVworld) - ក្នុងកាលៈទេសៈពិភពលោកនិងតំបន់បន្តមានបំរ៉ែបំរួលយ៉ាងលឿន និងស្មុគស្មាញ គណៈកម្មការអន្តរផ្នែកទទួលបន្ទុកការធ្វើសមាហរណកម្មសេដ្ឋកិច្ច អន្តរ ជាតិ ត្រូវលាតត្រដាងអនុវត្តដំណោះស្រាយជាក់ស្ដែងជាច្រើនថែមទៀតក្នុង ឆ្នាំ២០១៥ដើម្បី លើកកំពស់ប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរ ជាតិ។នេះគឺជាការអះអាងរបស់លោក Vu Van Ninh ឧបនាយករដ្ឋមន្រ្តីវៀតណាម និងជាប្រធានគណៈកម្មការអន្តរផ្នែកទទួល បន្ទុកការធ្វើសមាហរណកម្មសេដ្ឋកិច្ច អន្តរជាតិ នៅសម័យប្រជុំលើកទី១របស់គណៈ កម្មការនេះនារសៀលថ្ងៃទី១៦ មេសា នៅរដ្ឋធានីហាណូយរបស់វៀតណាម។លោក Vu Van Ninh បានលើកច្បាស់ថា នា ពេលខាងមុខ បណ្ដាផ្នែកត្រូវបង្កើនការផ្លាស់ប្ដូរ យ៉ាងខ្លាំងក្លាថែមទៀត ម្ចាស់ការ ចូលរួមក្នុងការផ្ដើមគំនិតនានាអំពីកិច្ចសហប្រតិបតិ្ត ការនៅតំបន់និងអន្តរជាតិ។ ក្នុងនោះ ប្រមូលផ្ដុំអនុវត្តល្អនូវការងារស្រាវជ្រាវ វាយតំលៃ ស្ថានភាពជាក់ស្ដែង តាមបណ្ដាដំណាក់កាលធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ដើម្បីធ្វើសេនា ធិការសំរាប់គណៈកម្មការអន្តរផ្នែកនិងរដ្ឋាភិបាល៕
Related





