VOV WorldVOV World
សម័យប្រជុំលើកទី២០របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបញ្ចប់។
21/08/2013 12:28
VOV-នាព្រឹកថ្ងៃទី២១សីហា សម័យ​ប្រជុំ​លើកទី២០ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបញ្ចប់។
សម័យប្រជុំលើកទី២០របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបញ្ចប់។
សម័យប្រជុំលើកទី២០របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបញ្ចប់។ (vov.vn)         VOV-ក្រោយរយៈពេលជាង១សប្ដាហ៍ធ្វើការ នាព្រឹកថ្ងៃទី២១សីហា សម័យ ​ប្រជុំ​លើកទី២០ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបញ្ចប់។ ថ្លែង​មតិបញ្ចប់សម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានលើកច្បាស់ថា ជាមួយស្មារតីធ្វើការយ៉ាងម៉ត់ចត់ គណៈកម្មាធិការអចិន្ត្រៃយ៍ ​រដ្ឋសភា​បានសំរេចរាល់កម្មវិធីនៃសម័យប្រជុំ។ ក្នុងសម័យប្រជុំលើកនេះ​គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិអំពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២លើស្មារតីប្រមូលមតិរបស់សមាជិកសភា ពិនិត្យបណ្ដាគំរោងច្បាប់អនុក្រិដ្ឋ ​សេចក្តីសំរេចចិត្ត ដំណើរការសួរដេញដោលរដ្ឋមន្ត្រីក្រសួងយុត្តិធម៍និងរដ្ឋមន្ត្រី​ ធនធាននិងបរិស្ថាន។​ប្រធានរដ្ឋសភាបានស្នើរស្ថាប័នទាក់ទិននានាប្រមូលផ្ដុំនិង សុក្រិដ្ឋ​បណ្ដាគំរោងច្បាប់អនុក្រិដ្ឋ ពិសេសគឺពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២​និង​ច្បាប់ដីធ្លី(ធ្វើវិសោធនកម្ម) ដើម្បីត្រៀមដាក់ជូនក្នុងសម័យប្រជុំលើកទី៦​រដ្ឋសភានីតិកាលទី១៣៕