សម័យប្រជុំលើកទី៣១នៃគណះកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-គុយបាត្រូវបានប្រារព្វឡើង
17/09/2013 11:20
(VOV)_ សម័យប្រជុំលើកទី៣១នៃគណះកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម- គុយបាត្រូវបានប្រារព្វឡើង

(VOV)_នាព្រឹកថ្ងៃទី ១៧ កញ្ញា សម័យប្រជុំលើកទី៣១នៃគណះកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម-គុយបាត្រូវបានប្រារព្វឡើង នៅទីក្រុងហាណូយថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី ក្រសួងសំណង់វៀតណាម លោក Trinh Dinh Dungនិងជាប្រធានគណះកម្មាធិការអន្តរ រដ្ឋាភិបាលវៀតណាម-គុយបា បានសង្កត់ធ្ងន់ដល់បណ្ដាសមិទ្ធផលលេចធ្លោក្នុងសកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយះពេលកន្លងទៅ។តាមនោះ កិច្ចព្រមព្រៀងជា ច្រើន រវាងប្រទេសទាំងពីរ ក្នុងវិស័យបច្ចេកវិទ្យាជីវសាស្ត្រ និងវ៉ាក់ស៊ាំងត្រូវបានចុះហត្ថ លេខាកម្មវិធីសហប្រតិបត្តិការវៀតណាមគុយបា អំពីការជួយឧបត្ថម្ភគុយបាផលិតស្រូវ អង្ករ ក្នុងដំណាក់កាល ២០០៩-២០១៥ ទទួលបានលទ្ធផលសកម្មជាច្រើន រួមចំណែកចូល ក្នុងការលើកកំពស់ទិន្នផលអង្កររបស់គុយបា។ នៅក្នុងសម័យប្រុំលើកនេះដែរ ភាគីទាំងពីរ បានវាយតំលៃអំពីលទ្ធផលអនុវត្តរាល់ខ្លឹមសារនៃសេចក្ដីកត់ហេតុនៃសម័យប្រជុំលើកទី៣០ ផ្លាស់ប្តូរអំពីលទ្ធផលសហប្រតិបត្តិការក្នុងបណ្ដាវិស័យកសិកម្ម ជលផល បច្ចេកវិទ្យា ជីវសាស្ត្រ…។ល។ សម័យប្រជុំលើកទី ៣១ គណះកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-គុយបានឹងត្រូវបានបិទថ្ងៃទី ១៩ កញ្ញា៕
Related






