សម័យប្រជុំលើកទី៧គណៈកម្មាធិការពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
10/08/2013 08:53
VOV-គណៈកម្មាធិការពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បានប្រជុំសម័យលើកទី៧

សម័យប្រជុំលើកទី៧គណៈកម្មាធិការពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ (vov.vn) VOV-នាព្រឹកថ្ងៃទី១០សីហានៅទីក្រុងហាណូយ គណៈកម្មាធិការពង្រាង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បានប្រជុំសម័យលើកទី៧អំពីការផ្ដល់មតិ ទៅក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២លើមូលដ្ឋានប្រមូលមតិរបស់ សមាជិកសភានៅសម័យប្រជុំលើកទី៥រដ្ឋសភានីតិកាលទី១៣កន្លងមក។ ថ្លែង មតិបើកសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ប្រធាន គណៈកម្មាធិការបានសង្កត់ធ្ងន់ថា៖ “ការប្តេជ្ញាចិត្តនយោបាយរបស់យើងគឺខែតុលាត្រូវបានអនុម័ត។ ពីឥឡូវ ដល់ខែកញ្ញានៅបន្តប្រមូលមតិរបស់ប្រជាជន។ នេះជាដំណាក់កាលចុងក្រោយ ខ្ញុំស្នើរសមាជិកគណៈកម្មាធិការម្នាក់ៗខំប្រឹងប្រែងលៃទុកពេលវេលាដើម្បីសុក្រិដ្ឋ រដ្ឋធម្មនុញ្ញ។ ខ្ញុំសង្ឃឹមថា ក្នុងពេលដាក់ជូនមជ្ឈឹមនឹងទទួលបានការឯកភាពខ្ពស់ ពីការិយាល័យនយោបាយ រដ្ឋសភាឯកភាពខ្ពស់។ នោះគឺជាឆន្ទះរបស់រដ្ឋសភា របស់ប្រជាជន៕”
Related







