សម័យប្រជុំលើកទី៨គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបើក
04/05/2012 08:34
សម័យប្រជុំលើកទី ៨ គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ បានបើក នា ថ្ងៃទី ៤ ឧសភា នៅទីក្រុងហាណូយ។

សម័យប្រជុំលើកទី ៨ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៣ បានបើក នាថ្ងៃទី ៤ ឧសភានៅទីក្រុងហាណូយ។ថ្លែងមតិនៅពិធីបើកប្រធាន រដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានលើកច្បាស់ថា៖ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នឹងអនុម័ត្តលើសេចក្តីសំរេចចិត្តចំនួន ២ គឺ៖ សេចក្តីសំរេចចិត្ត ស្តីពីការផ្តល់ថវិការឲ្យកម្មវិធីគោលដៅជាតិ ដំណាក់កាលឆ្នាំ ២០១២ - ២០១៥ និងសេចក្តីសំរេចចិត្តស្តីពីការអនុវត្តគោលនយោបាយ ច្បាប់ ចំពោះអ្នកមានគុណ ចំណាច់ជាមួយបដិវត្ត។ នៅសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានផ្តល់យោបល់អំពីកម្មវិធីកសាងច្បាប់ បទបញ្ញត្តិរបស់រដ្ឋសភាវៀតណាមឆ្នាំ ២០១៣ ផងដែរ។ ស្តីពីការតៀមរៀបចំសម័យ ប្រជុំលើកទី ៣ រដ្ឋសភានីទិកាលទី ១៣ និងគំរោងការយ៍អំពីការបន្តផ្លាស់ប្តូរថ្មី លើក កំពស់គុណភាពនិងប្រសិទ្ធភាព សកម្មភាពរបស់រដ្ឋសភាក៏នឹងត្រូវបានពិភាក្សា នៅទីនេះ ផងដែរ៕ សម័យប្រជុំលើកទី ៨ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នីតិកាលទី ១៣ បានបើក នាថ្ងៃទី ៤ ឧសភា នៅទីក្រុងហាណូយ។ (Image: VOVonline)
Related





