សម័យប្រជុំលើកទី៨គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកជាផ្លូវ
14/03/2017 10:42
(VOV)_នាព្រឹកថ្ងៃទី១៤មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំ លើកទី៨ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម។

សម័យប្រជុំលើកទី៨គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកជាផ្លូវ (VOV)_នាព្រឹកថ្ងៃទី១៤មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ស្រី Nguyen Thi Kim Ngan បានអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំ លើកទី៨ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រ មូលផ្តុំពិភាក្សាអំពីការទទួលយក និងកំណែទម្រង់គំរោងច្បាប់មួយចំនួនដែលបាន សមាជិកសភាផ្តល់មតិ ក្នុងសម័យប្រជុំលើកទី៣។ ប្រធានរដ្ឋសភាបានអះអាងថា៖ “ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងទុកខ្លឹមសារចំនួន៣នៅសម័យប្រជុំ លើកទី៩ នៃក្រមច្បាប់ព្រហ្មទណ្ឌ ដើម្បីស្រាវជ្រាវបន្ថែម។ យើងខ្ញុំកំពុងរៀបចំការទ ទួលយកមតិ របស់សមាជិកសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងស្ថាប័ន ទាក់ទិននានា វិភាគអោយបានហ្មត់ចត់ មុនពេលដាក់ជូនរដ្ឋសភា៕”
Related





