សង្គ្រាមប្រឆាំង IS រីករាលដាលទៅបរិយាកាសបណ្ដាញ Internet
29/01/2015 10:00
Vovworld-សង្គ្រាមប្រឆាំងកំលាំងរដ្ឋឥស្លាមស្វ័យប្រកាស IS កំពុងប្រព្រឹត្តទៅមិនត្រឹមតែលើសមរភូមិប៉ុណ្ណោះទេ

សង្គ្រាមប្រឆាំង IS រីករាលដាលទៅបរិយាកាសបណ្ដាញ Internet (phandroid.com) Vovworld-សង្គ្រាមប្រឆាំងកំលាំងរដ្ឋឥស្លាមស្វ័យប្រកាស IS កំពុងប្រព្រឹត្តទៅ មិនត្រឹមតែលើសមរភូមិប៉ុណ្ណោះទេ ថែមទាំងរីករាលដាលដល់បរិយាកាសលើ បណ្ដាញ Internet ខណៈដែលមាន Account Twitter ចំនួន១៨ពាន់ដែលទាក់ទិនដល់ អង្គការនេះត្រូវបានទប់ស្កាត់ក្នុងប៉ុន្មានខែមុននេះ។ ថ្លែងមតិនៅគណៈកម្មាធិការ កិច្ចការបរទេសសភាជាន់ទាបអាមេរិកលោក Berger អ្នកជំនាញការនៅវិទ្យាស្ថាន Brookings ជំនាញតាមដានសកម្មភាពរបស់ក្រុមឧទ្ទាមលើបណ្ដាញសង្គមបានឲ្យ ដឹងថា មុខសញ្ញាគាំទ្រ IS លើបណ្ដាញ Internet ហៅការតប់ស្កាត់ Account Twitter នេះគឺបំផ្លាញទោះបីជានៅមាន Account រាប់ម៉ឺនកំពុងបន្តសកម្មភាព។ តាមអ្នក ជំនាញការ Berger ថា យុទ្ធនាការរុញថយក្រោយឥទ្ធិពលរបស់ IS នៅបរិយាកាស Internet បានតម្រង់ទៅលើ Account Twitter សកម្មបំផុតរារាំងការខំប្រឹងប្រែងផ្សព្វ ផ្សាយនៃក្រុមនេះ ប៉ុន្តែមិនទាន់កំទិចបាន Account មានឥទ្ធិពលតិចជាង៕
Related





