VOV WorldVOV World
សន្និបាតលើកទី១០របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិសវៀតណាមបើកនៅទីក្រុងហាណូយ
05/01/2015 09:08
(VOVworld) - នាថ្ងៃទី៥ មករា សន្និបាតលើកទី១០របស់ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិសវៀតណាមនីតិ កាលទី១១ បានប្រារព្វឡើងនៅរដ្ឋធានីហាណូយ ក្រោយ អធិបតីភាពរបស់អគ្គលេខាបក្សលោក Nguyen Phu Trong។
សន្និបាតលើកទី១០របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិសវៀតណាមបើកនៅទីក្រុងហាណូយ
(VOVworld) - នាថ្ងៃទី៥ មករា សន្និបាតលើកទី១០របស់គណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិសវៀតណាមនីតិកាលទី១១ បានប្រារព្វឡើងនៅរដ្ឋធានីហាណូយក្រោយ អធិបតីភាពរបស់អគ្គលេខាបក្សលោក Nguyen Phu Trong។ក្នុងសន្តរកថារបស់ខ្លួន លោក Nguyen Phu Trong បានលើកច្បាស់ថា៖ សន្និបាតលើកនេះមានអត្ថន័យដ៏ សែនសំខាន់ចំពោះកិច្ចដឹកនាំនិងបញ្ជាណែនាំដើម្បី សំរេចល្អនូវភារកិច្ចក្នុងឆ្នាំ ២០១៥និងរៀបចំប្រកបដោយជោគជ័យមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ឆ្ពោះ ទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២។លោក Nguyen Phu Trong បាន សំណូមពរថា៖ អគ្គលេខាបក្សលោក Nguyen Phu Trong ថ្លែងសន្ទរកថានៅសន្និបាត “សមាជិកសមាជិការមជ្ឈឹមទាំងឡាយស្រាវជ្រាវយ៉ាងហ្មត់ចត់ ពិភាគ្សា ផ្ដល់មតិ បន្តសុក្រិតអំពីពង្រាងរបាយការណ៍។ជាពិសេសប្រមូលផ្ដុំក្នុងបញ្ហាធំៗ ខ្លឹមសារ សំខាន់អំពីទស្សនៈ ការផ្ដួចផ្ដើមគំនិត គោលនយោបាយ វិធានការផ្លាស់ប្ដូរថ្មី ដែលមានអត្ថន័យយុទ្ធសាស្ត្រ មានចរិតលក្ខណៈលោតផ្លោះនិងបញ្ហានានា ដែល នៅមានមតិខុសពីគ្នា”។ ក្រោយសម័យបើកសន្និបាតសមាជិកសមាជិការទាំងឡាយបានស្ដាប់ប្រធាន គណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមលោក Dinh The Huynh អានរបាយការ ណ៍របស់ការិយាល័យនយោបាយស្ដីពីពង្រាងរបាយការណ៍នយោបាយដាក់ជូន មហាសន្និបាតបក្សលើកទី១២ និងស្ដីពីពង្រាងរបាយការណ៍បូកសរុបបញ្ហាមួយ ចំនួនអំពីទ្រឹស្ដី ជាក់ស្ដែងក្នុងអំឡុង៣០ឆ្នាំផ្លាស់ប្ដូរថ្មី។បន្ទាប់នោះ នាយករដ្ឋ មន្រ្តីរដ្ឋាភិបាលលោក Nguyen Tan Dung បកស្រាយនូវរបាយការណ៍របស់ ការិយាល័យនយោបាយស្ដីពីពង្រាងរបាយការណ៍វាយតំលៃលទ្ធផលនៃការ អនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល២០១១-២០១៥ និង ទិសដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល២០១៦-២០២០។ នាពេលរសៀលថ្ងៃដដែលសមាជិកសមាជិការទាំងឡាយបានស្ដាប់របាយការ ណ៍របស់ប្រធានគណៈចាត់តាំងមជ្ឈឹមលោក To Huy Rua ស្ដីពីពង្រាងរបាយ ការណ៍បូកសរុបការអនុវត្តលក្ខ័ន្តិកៈបក្សនីតិកាលទី១១ និងបន្តអនុវត្តគំរោង ផែនការណ៍កម្មាភិបាលថ្នាក់យុទ្ធសាស្ត្រ៕