សន្និបាតលើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១១ត្រូវបានប្រារព្វឡើង
04/05/2015 08:43
(VOV)-នាព្រឹកថ្ងៃទី៤ ឧសភា សន្និបាតលើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តនីតិកាលទី១១ត្រូវបានប្រារព្វឡើងនៅរដ្ឋធានីហាណូយ ក្រោមអធិបតីភាពរបស់លោកអគ្គលេខា Nguyen Phu Trong ។

(VOV)-នាព្រឹកថ្ងៃទី៤ ឧសភា សន្និបាតលើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តនីតិកាលទី១១ត្រូវបានប្រារព្វឡើងនៅរដ្ឋធានីហាណូយ ក្រោមអធិបតី ភាពរបស់លោកអគ្គលេខា Nguyen Phu Trong ។ នៅសន្និបាតលើកនេះ គណៈ កម្មាធិការមជ្ឈឹមបក្សនឹងពិភាក្សាអំពីទិសដៅការងារកម្មាភិបាលរបស់គណៈកម្មា ធិការមជ្ឈឹមបក្ស នីតិកាលទី១២ និងការបែងចែកដំណាងនៅមហាសន្និបាតលើក ទី១២ គំរោងការណ៍អាកាសយានដ្ឋានអន្តរជាតិ Long Thanh ការរួមមតិដល់ របាយការណ៍ស្ដីពីកិច្ចការសំខាន់ៗដែលការិយាល័យនយោបាយបានដោះស្រាយ ក្រោយសន្និបាតមជ្ឈឹម លើកទី១០មក។ ថ្លែងមតិនៅទីនេះ លោក Nguyen Phu Trong បានលើកច្បាស់នូវបណ្ដាបញ្ហា ដែលបានមជ្ឈឹមយកចិត្តទុកដាក់ ក្នុងដំណើការស្រាវជ្រាវ ពិភាក្សា សម្រេចចិត្ត។ ស្ដីពីទិសដៅ នៃការងារចាត់តាំងចំពោះគណៈកម្មាធិការបក្ស នីតិកាលទី១២ អគ្គ លេខាបានសង្កត់ធ្ងន់ថា៖ នេះគឺជាភារកិច្ចដ៏សែនសំខាន់ បានជាគណៈកម្មាធិការ មជ្ឈឹមបក្ស និងការិយាល័យនយោបាយ ត្រូវត្រៀមរៀបចំអោយបានម៉ត់ចត់ ។ នេះ គឺជាការងារ១ដែលទាក់ទិនដល់វេសនារបស់បក្ស របស់ប្រជាជននិងការអភិវឌ្ឍន៍ របស់ប្រទេសជាតិ៖ “ ខ្ញុំស្នើសមាជិកមជ្ឈឹមបក្សម្នាក់ៗត្រូវយល់ដឹងច្បាស់នូវអត្ថន័យដ៏ធំធេង របស់ការងារសំខាន់នេះ ត្រូវប្រមូលផ្តុំ វិភាគ ធ្វើស៊ីជំរៅថែមទៀតបណ្ដាខ្លឹមសារ។ ត្រូវយកចិត្តទុកដាក់ដល់បញ្ហាអ្វី? ដំណាក់កាលណា? ” ស្ដីពីបញ្ហារូបសណ្ឋានរៀបចំរដ្ឋអំណាចតំបន់ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា៖ ការផ្លាស់ប្តូរថ្មី សុក្រិតរូបសណ្ឋានរដ្ឋអំណាចតំបន់ជា បញ្ហាដើរតួនាទីដ៏សែនសំខាន់ ចំពោះបុព្វហេតុផ្លាស់ប្តូរថ្មី សុក្រិត លើកកំពស់ប្រ សិទ្ធិភាពក្នុងសកម្មភាពរបស់នីតិរដ្ឋ សង្គមនិយមវៀតណាម។ តាមរបៀបវារះ សន្និបាតលើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាល ទី១១នឹងធ្វើការដល់ថ្ងៃទី៧ ឧសភា ឆ្នាំ ២០១៥៕
Related





