VOV WorldVOV World
សន្និបាតលើកទី៨គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានផ្សព្វផ្សាយដំណោះស្រាយសេដ្ឋកិច្ចជាក់ស្ដែង
10/10/2013 10:51
Vovworld-សន្និបាតបានឯកភាពលើបញ្ហាសំខាន់ជាច្រើន ក្នុងនោះបាន​បញ្ជាក់​ច្បាស់រាល់ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមចីរភាពក្នុងដំណាក់កាលជាបន្ត។
សន្និបាតលើកទី៨គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានផ្សព្វផ្សាយដំណោះស្រាយសេដ្ឋកិច្ចជាក់ស្ដែង
សន្និបាតលើកទី៨គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម​(VOV)         Vovworld-សន្និបាតលើកទី៨គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀត​ ណាម​នីតិកាលទី១១បានឯកភាពលើបញ្ហាសំខាន់ជាច្រើន ក្នុងនោះបាន​បញ្ជាក់​ច្បាស់រាល់ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមចីរភាពក្នុងដំណាក់កាលជាបន្ត។ សាស្ត្រាចារ្សបណ្ឌិតវិទ្យាសាស្ត្រ Nguyen Quang Thai អគ្គលេខាធិការសមាគម​សេដ្ឋកិច្ចវៀតណាមបានសង្កត់ថ្ងន់ថា៖         “នេះជាបណ្ដាបញ្ហាត្រូវធ្វើដោយព្យាយាមលំអិតនិងមិនអាចធ្វើយ៉ាងលឿន ​បានឡើយ។ ត្រូវធ្វើជាជំហានៗដើម្បីឆ្ពោះទៅរូបសណ្ឋានប្រសិទ្ធភាពជាង មាន​កំលាំងប្រគួតប្រជែងល្អជាងនិងអាចអភិវឌ្ឍន៍ចីរភាព។ ជាងនេះទៅទៀត តាម​ យើងខ្ញុំគិតថា​លើមូលដ្ឋានរបស់សេចក្តីសំរេចចិត្តមជ្ឈឹមនោះ ធ្វើយ៉ាងម៉េច​ដើម្បី​ជនគ្រប់រូបបានជ្រួតជ្រាបនិងឯកភាពរួមកំលាំង មានការចូលរួមរបស់ប្រជាជន​ទាំងមូលនិងបណ្ដាសមាសភាពសេដ្ឋកិច្ចនៅក្នុងនិងក្រៅប្រទេសដើម្បីធ្វើឲ្យការ លោតផ្លោះចំនួន៣កាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ៕”