VOV WorldVOV World
សន្និសីទ ADMM+ ពិភាគ្សាអំពីដំណោះស្រាយទប់ទល់នឹងស្ថានភាពសន្តិសុខនៅតំបន់និងលើទូទាំងពិភពលោក
04/11/2015 09:17
(VOVworld) - នាព្រឹកថ្ងៃទី៤ វិច្ចិកា រដ្ឋមន្រ្តីការពារជាតិ នៃប្រទេសជាសមាជិក អាស៊ានទាំង១០និងប្រទេសជា ដៃគូចំនួន៨នោះគឺចិន កូរ៉េខាងត្បូង ជប៉ុន ញូវហ្សេ ឡែន អូស្ត្រាលី​ ឥណ្ឌា រុស្ស៊ីនិងអាមេរិក បានចូលរួម សន្និសីទរដ្ឋមន្រ្តីការពារ ជាតិបើកទូលាយ (ADMM+) ដែលបានរៀបចំឡើងនៅម៉ាឡេស៊ី។
សន្និសីទ ADMM+ ពិភាគ្សាអំពីដំណោះស្រាយទប់ទល់នឹងស្ថានភាពសន្តិសុខនៅតំបន់និងលើទូទាំងពិភពលោក
ទិដ្ឋភាពនៃសន្និសីទ​ ADMM+ ឆ្នាំ២០១៥ (VOVworld) - នាព្រឹកថ្ងៃទី៤ វិច្ចិកា រដ្ឋមន្រ្តីការពារជាតិនៃប្រទេសជាសមាជិក អាស៊ានទាំង១០និងប្រទេសជាដៃគូចំនួន៨នោះគឺចិន កូរ៉េខាងត្បូង ជប៉ុន ញូវហ្សេ ឡែន អូស្ត្រាលី​ ឥណ្ឌា រុស្ស៊ីនិងអាមេរិក បានចូលរួមសន្និសីទរដ្ឋមន្រ្តីការពារជាតិ បើកទូលាយ (ADMM+) ដែលបានរៀបចំឡើងនៅម៉ាឡេស៊ី។គណៈប្រតិភូវៀត ណាមដឹកនាំដោយអនុរដ្ឋមន្រ្តីការពារប្រទេសលោក Nguyen Van Hien បានអញ្ជើញ ចូលរួមសន្និសីទនេះ។ថ្លែងមតិនៅសម័យប្រជុំ រដ្ឋមន្រ្តីការពារជាតិ ម៉ាឡេស៊ីលោក Hishamuddin Tun Husein បានវាយតំលៃខ្ពស់ចំពោះការរួម វិភាគទានរបស់ប្រទេស ដៃគូក្នុងយន្តការសហប្រតិបតិ្តការ ADMM+ ព្រមទាំង អះអាងដែរថា យន្តការនេះ កំពុងពង្រីកប្រសិទ្ធិភាព៖ “យើងខ្ញុំយល់ច្បាស់នូវតួនាទីនិងអត្ថន័យនៃយន្តការសហប្រតិបតិ្តការ ADMM+ ក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។តាំងពីពេលចាប់បដិ សន្ធិនាឆ្នាំ២០១០នៅទីក្រុងហាណូយមក យន្តការនេះត្រូវបានពង្រឹងដោយឥត់ ឈប់ឈរដើម្បីនាំចេញកិច្ចសន្យាសំដៅដោះស្រាយការព្រួយបារម្ភអំពីបញ្ហាសន្តិ សុខ។ក្នុងស្ថានភាពដ៏ស្មុគស្មាញដូចនាបច្ចុប្បន្ន ថ្នាក់ដឹកនាំការពារជាតិទាំងឡាយ គប្បីមានការសន្យាដ៏ខ្លាំងក្លាថែមទៀតក្នុងការអនុវត្តន៍សកម្មភាពធានាសន្តិសុខ មិនត្រឹមតែសំរាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកប៉ុណ្ណោះ”។ បន្ទាប់ពីសម័យប្រារព្ធ រដ្ឋមន្រ្តីការពារជាតិទាំង១៨រូបបានចូលរួមសម័យប្រជុំ សម្ងាត់ដោយប្រមូលផ្ដុំការពិភាគ្សាលើដំណោះស្រាយទប់ទល់នឹងបញ្ហាក្ដៅ នានានៃតំបន់និងពិភពលោកដូចជា សុវត្ថិភាពសន្តិសុខខាងនាវាចរណ៍ អាកាស ចរណ៍ ប្រឆាំងភេរវកម្មនិងសន្តិសុខបណ្ដាញអ៊ីនធឺណែត៕ 

More