VOV WorldVOV World
សន្និសីទ ASEM ស្ដីពីការបង្កានិងទប់ទល់នឹងការបំរែបំរួលអាកាសធាតុ
18/11/2013 10:27
(VOV)_សន្និសីទជាន់ខ្ពស់ ASEM ស្ដីពីការបង្កា​​ ទប់ទលនឹងបំរែបំរួល​អាកាស់ ធាតុនិងជួយសង្គ្រោះដោយគ្រោះធម្មជាតិ ត្រូវបានបើកនាព្រឹកថ្ងៃទី ៨ វិច្ឆិកា នៅ រដ្ឋធានីហាណូយ។
សន្និសីទ ASEM ស្ដីពីការបង្កានិងទប់ទល់នឹងការបំរែបំរួលអាកាសធាតុ
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក Pham Binh Minh (internet)   (VOV)_សន្និសីទជាន់ខ្ពស់ ASEM ស្ដីពីការបង្កា​​ ទប់ទលនឹងបំរែបំរួល​អាកាស់ ធាតុនិងជួយសង្គ្រោះដោយគ្រោះធម្មជាតិ ត្រូវបានបើកនាព្រឹកថ្ងៃទី ៨ វិច្ឆិកា នៅ រដ្ឋធានីហាណូយ។ សន្និសីទមានការចូលរួមរបស់បណ្ដា​ឯកអគ្គរដ្ឋទូត មន្ត្រីជាន់ ខ្ពស់នៃសមាជិកវេទិកាសហប្រតិបត្តិការទ្វីបអាស៊ី-អឺរ៉ុប (ASEM) ដំណាងរបស់ អង្គការសហប្រជាជាតិ អង្គការអន្តរជាតិប្រចាំនៅវៀតណាម…។ល។ ថ្លែងមតិ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការ​បរទេស​ វៀតណាម លោក  Pham Binh Minh បានលើកច្បាស់ថា៖  “ ​មេរៀនក្នុងស្ថានភាពជាក់ស្ដែងបានសរអោយឃើញថា៖ ទោះ​បីជា​យើង មិនទាន់មានកម្លាំងគ្រប់គ្រាន់ដើម្បីទប់ទល់នឹងបណ្ដា​បំរែ​បំ​រួលមិនប្រក្រតីរបស់ ធម្មជាតិក្តី ប៉ុន្តែ យើងរួមសហការគោលនយោបាយ​សហប្រតិបត្តិការ និងជួយ ឧបត្ថម្ភគ្នាទៅវិញទៅមកទាន់ពេលវេលានោះ យើងអាចកាត់បន្ថយការខូចខាត ជាច្រើនខាងទ្រព្យសម្បត្តិនិងអាយុជីវិត។ វៀតណាមសកម្មចូលរួម និងរួមវិភាគ ទាន យ់ាងសកម្មជាមួយសហគមន៍អន្តរជាតិអំពីការកសាត់បន្ថយគ្រោះធម្មជាតិ៕”