VOV WorldVOV World
សន្និសីទ G7 នាំចេញវិធានការដោះស្រាយការសាកល្បងពិភពលោកប្រកបដោយ ប្រសិទ្ធភាព
26/05/2016 10:39
(VOVworld) – សន្និសីទកំពូលបណ្ដាប្រទេសឧស្សាហកម្មជួរ មុខលើពិភពលោក G7​ បាន បើកជាផ្លូវការនាព្រឹកថ្ងៃទី ២៦​ ឧសភា នៅឧបទ្វីប Ise Shima ភាពកណ្ដាលជប៉ុន។
សន្និសីទ G7 នាំចេញវិធានការដោះស្រាយការសាកល្បងពិភពលោកប្រកបដោយ ប្រសិទ្ធភាព
សន្និសីទ G7 នាំចេញវិធានការដោះស្រាយការសាកល្បងពិភពលោកប្រកបដោយ ប្រសិទ្ធភាព (Image: VNA) (VOVworld) – សន្និសីទកំពូលបណ្ដាប្រទេសឧស្សាហកម្មជួរមុខលើពិភពលោក  G7​ បាន បើកជាផ្លូវការនាព្រឹកថ្ងៃទី ២៦​ ឧសភា នៅឧបទ្វីប Ise Shima ភាព កណ្ដាលជប៉ុន។ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ប្រធានាធិបតីបារាំង  លោក Francois Hollande ប្រធានាធបិតីអាមេរិក លោក Barack Obama អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron រួមជាមួយអ្នកប្រមុខរដ្ឋនិងរដ្ឋាភិបាល អ៊ីតាលីកាណា ដានិងប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងប្រធានគណៈកម្មាធិការអឺរ៉ុប បានចួលរួម  សន្និសីទលើកនេះ។ នេះគឺជាសន្និសីទកំពូល G7 ដំបូងដែលត្រូវបានរៀបចំ ឡើងនៅទី្វប អាស៊ីក្នុងអំឡុង ៨ ឆ្នាំកន្លងទៅ។ ក្នុងសន្និសីទលើកនេះ អង្គសន្និសីទគ្រប់រូបនឹងនាំចេញ វិធានការដោះស្រាយរាល់ការសាកល្បង បច្ចុប្បន្នលើពិភពលោកប្រកបដោយប្រសិទ្ធភាព។         ក្នុងសម័យពិភាក្សានាព្រឹកថ្ងៃដដែល ថ្នាក់ដឹកនាំទាំងនេះរបស់ G7 បានផ្លាស់ប្តូរអំពី បញ្ហាសេដ្ឋកិច្ចលើពិភពលោក ការឯកភាពនិងតំលៃរបស់  G7។ នាយករដ្ឋមន្ត្រីជប៉ុនបានចាត់ ទុកថា៖ បណ្ដាប្រទេសក្នុងប្លុកគប្បី ឯកភាពចេញផ្សាយគោលនយោបាយហិរញ្ញវត្ថុនិងរូបយ វត្ថុដើម្បីទប់ស្កាត់ និន្នាការយ៉ាប់យ៉ឺននៃសេដ្ឋកិច្ចសកល។ ជប៉ុនសង្ឃឹមថា៖ នៅសន្និសីទលើក នេះ​ភាគីនានានឹងយល់ព្រមនាំចេញផែនការជួយឧបត្ថម្ភសេដ្ឋកិច្ចខ្លាំងក្លា។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំ G7 គ្រប់រូបក៏បានពិភាក្សាអំពីការអនុម័តលើ កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លង មហាសមុទ្រប៉ាស៊ីហ្វិកសន្តិសុខនាវាចរ ណ៍និងការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មផងដែរ។         នាថ្ងៃធ្វើការទី ២ ថ្នាក់ដឹកនាំទាំងរូបនេះរបស់ឥណ្ឌូណេស៊ី វៀតណាម បង់ឡាដេស Papua New Guinea ឡាវ ស្រ៊ីឡង់ការ Chad​ រួមជាមួយអ្នកប្រមុខ នៃមូលនិធិរូបីយវត្ថុ អន្តរជាតិ (IMF) ធនាគារពិភពលោក អង្គការសហ ប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  នឹងចូលរួមសន្និសីទ G7 បើកទូលាយ។​ តាមគំរោង បញ្ហា សន្តិសុខនាវចរណ៍ នឹងជាខ្លឹមសារពិភាក្សាសំខាន់នៅទីនេះដោយប្រធានបទ «ស្ថិរភាពនិង ភាពសម្បូររុងរឿងនៅអាស៊ី»។ សន្និសីទ G7 បើកទូលាយនឹងសង្កត់ធ្ងន់ទៅ លើសារៈសំខាន់ នៃការអនុវត្តច្បាប់អន្តរជាតិ ការចេញផ្សាយបណ្ដាគោល ការណ៍ដោយឈរលើច្បាប់អន្តរជាតិ និងដំណោះស្រាយរាល់ជំលោះដោយ សន្តិវិធី។ ក្នុងពេលនោះ បញ្ហាអភិវឌ្ឍន៍នឹងជាខ្លឹមសារ ស្នូលនៅសន្និសីទ បើកទូលាយដោយប្រធានបទ «ការអភិវឌ្ឍន៍ទ្វីបអាហ្វ្រិក»។ នេះគ៏ជា គោលដៅកិច្ចការបរទេសរបស់រដ្ឋាភិបាលជប៉ុនផងដែរ។​ តាមផែនការ សន្និសីទកំពូល G7 នឹងចេញសេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំនិងសេចក្តី ថ្លែងការណ៍ចំនួន​៦ ផ្សេងៗទៀត៕

More