សន្និសីទ Online ស្ដីពីការបង្កើនធានាសុវត្ថិភាពចរាចរ
06/07/2013 08:26
(VOV)_នាព្រឹកថ្ងៃទី ៦ កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម និងជាប្រធានគណះកម្មាធិការសុវត្ថិភាពចរាចរជាតិ លោកNguyen Xuan Phuc បានធ្វើអធិបតីសន្និសីទ Online ស្ដីពីការបង្កើនធានាសុវត្ថិភាពចរាចរ

(VOV)_នាព្រឹកថ្ងៃទី ៦ កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀត ណាម និងជាប្រធានគណះកម្មាធិការសុវត្ថិភាពចរាចរជាតិ លោកNguyen Xuan Phuc បានធ្វើអធិបតីសន្និសីទ Online ជាមួយ ថ្នាក់ដឹកនាំគណះកម្មាធិការប្រជា ជនខេត្ត ទីក្រុងក្នុងទូទាំងប្រទេសស្ដីពី ការលាតត្រដាងអនុវត្តសារាចរ របស់នា យក រដ្ឋមន្ត្រីរដ្ឋាភិបាល អំពីការបង្កើនរាល់ដំណោះស្រាយ សំដៅរាំងស្កាត់គ្រោះ ថ្នាក់ចរាចរធ្ងន់ធ្ងរ លើផ្លូវគោក ក្នុងរយះពេលខាងមុខ។ ក្នុងផែនការធ្វើសកម្មភាព របស់ក្រសួងគមនាគមន៍និងដឹកជញ្ជូន និងគណះកម្មាធិការសុវត្ថិភាពចរាចរជាតិ បានលើកច្បាស់នូវការទទួលខុសត្រូវរបស់ក្រសួង គមនាគមនិងដឹកជញ្ជូន ក្រសួងនគរបាល និងប្រធានគណះកម្មាធិការសុវត្ថិភាពចរាចរនៅបណ្ដាខេត្ត ទីក្រុង។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកច្បាស់ថា÷ “ ពីប៉ូលីសចរាចរ ក្រសួងនគរបាល ទៅដល់ គណះកម្មាធិការជាតិប្រធាន គណះកម្មាធិការសុវត្ថិភាពចរាចរជាតិ ត្រូវកំណត់ច្បាស់លាស់នូវតួនាទី ការ ទទួល ខុសត្រូវរបស់ខ្លួន ជាពិសេសគឺ បណ្ដា ប្រធានគណះកម្មាធិការសុវត្ថិភាព ចរាចរនៅបណ្ដាតំបន់ដែលមានគ្រោះថ្នាក់ចរាចរកើតមានឡើងជាបន្តបន្ទាប់ត្រូវ មានដំណោះស្រាយជំនះពុះពារ។ ទីពីរគឺ យើងត្រូវបិទទ្វារាល់មូលដ្ឋានបណ្ដុះ បណ្ដា លផ្តល់ប័ណ្ណបើកបរ បណ្ដាមជ្ឈមណ្ឌលត្រួតពិនិត្យដែលល្មើសច្បាប់ ផាក់ពិន័យអ្នក បើកបរផងនិងអង្គភាពអាជីវកម្មដែលមានយានជំនិះនេះទៀត ផង ដើម្បីធានាការស្មោះត្រង់ យុត្តិធម៌របស់ច្បាប់៕ ” សន្និសីទ Online ស្ដីពីការបង្កើនធានាសុវត្ថិភាពចរាចរ(http://thaibinhtv.vn/)
Related






