VOV WorldVOV World
សន្និសីទ SOMTC លើកទី១៣ប្រារព្ឋឡើង នៅទីក្រុងDa Nang
19/06/2013 11:21
ព្រឹកថ្ងៃទី១៩មិថុនាឆ្នាំ២០១៣​ សន្និសីទមន្រ្តីជាន់ខ្ពស់ អាស៊ានស្តីពីការបង្ការប្រយុទ្ឋប្រឆាំងនឹងឧក្រិដកម្មឆ្លងដែន(SOMTC) លើកទី១៣ប្រព្រឹត្តទៅនៅទីក្រុងDa Nang​ភាគកណ្តាលវៀតណាម។
សន្និសីទ SOMTC លើកទី១៣ប្រារព្ឋឡើង នៅទីក្រុងDa Nang
Vovworld-ព្រឹកថ្ងៃទី១៩មិថុនាឆ្នាំ២០១៣​ សន្និសីទមន្រ្តីជាន់ខ្ពស់អាស៊ានស្តីពី ការ បង្ការប្រយុទ្ឋប្រឆាំងនឹងឧក្រិដកម្មឆ្លងដែន(SOMTC)លើកទី១៣ ប្រព្រឹត្តទៅ នៅទីក្រុងDa Nang​ភាគកណ្តាលវៀតណាម។សន្និសីទលើកនេះមានការចូលរួម របស់ដំណា ងនៃប្រទេសទាំង១០ជាសមាជិកអាស៊ាន   ដំណាងនៃលេខាធិការ ដ្ឋានអាស៊ាន  និងបណ្តាដៃគូយុទ្ឋសាស្រ្តដែលក្នុងនោះមានចិន​  ជប៉ុន​  កូរ៉េខាង ត្បូង​  រុស្ស៊ី​  សហភាពអឺរ៉ុប​ អាមេរិក​និងអង្គការអន្តជាតិមួយចំនួនជាដើម។សន្និ សីទជាវេទិការដើម្បីប្រទេសអាស៊ានទាំងឡាយពិនិត្យឡើងវិញនូវលទផលនៃ ការតស៊ូ ការបង្ការប្រយុទ្ឋប្រឆាំងនឹងឧក្រិដកម្មឆ្លងដែនដែលក្នុងនោះមានឧក្រិដ កម្មភេរវកម្ម  ការជួញដូរគ្រឿងញៀន  ការជួញដូរមនុស្ស​ការជួញដូរអាវុធនិង ឧក្រិដកម្មសេដ្ឋកិច្ចហិរញ្ញវត្ថុ។ល ។ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកនេះ នៅប្រ ព្រឹត្ត ទៅការពិគ្រោះយោបល់និងកិច្ច​ប្រជុំបង្កើនកិច្ចសហប្រតិបត្តិការក្នុងការតស៊ូ  ឧក្រិដកម្មឆ្លងដែននេះ។ថ្លែងមតិនៅឱកាសនេះឧត្តមសេនីយ៍ទោ Phan Van Vinh ប្រធានអគ្គស្នងការប៉ូលិសបង្ការប្រយុទ្ឋប្រឆាំងនឹងឧក្រិដកម្មនៃក្រសួងនគបាល វៀតណាមអះអាងថា៖ “   ការចូលរួមរបស់ប្រទេសអាស៊ានទាំងឡាយនិងបណ្តាប្រទេស​ដៃគូក្នុង សន្និសីទ នេះ បានអះអាងថា៖កិច្ចសហប្រតិបត្តិការលើវិស័យនេះ បាននិងកំពុងទទួលបាន ការយក ចិត្តទុកដាក់ពីបណ្តា ប្រទេសអាស៊ាន។យើងខ្ញុំនឹង បង្កលក្ខណះងាយស្រួល បំផុតសំរាប់ដំណាងទាំងឡាយសំរេ​ចកិច្ចប្រជុំរបស់ ខ្លួន​បង្កើនការយល់ដឹងសាមគ្គី ភាពគ្នាទៅវិញទៅមក និងរួមគ្នាអភិវឌ្ឍន៍។ “ នេះជាលើកទី២ហើយដែលវៀតណាមទទួលរៀបចំសន្និសីទ SOMTC។ប្រការនេះសំដែងនូវទំនុកទុកចិត្តរបស់បណ្តាប្រទេសអាស៊ានចំពោះវៀតណាម៕ សន្និសីទ SOMTC លើកទី១៣ប្រារព្ឋឡើង នៅទីក្រុងDa Nang(http://www.qdnd.vn/)