VOV WorldVOV World
សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់នៅប្រទេសថៃ
15/08/2013 08:47
VOV-សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់នារសៀលថ្ងៃទី​១៤សីហា នៅទីក្រុង Hua Hin (ថៃ) ក្រោយរយៈពេល២ថ្ងៃបានធ្វើការ។
សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់នៅប្រទេសថៃ
សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់នារសៀលថ្ងៃទី១៤សីហានៅទីក្រុង  Hua Hin (ថៃ) ក្រោយរយៈពេល២ថ្ងៃបានធ្វើការ។ (Image: Vietnamplus) VOV-សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់នារសៀលថ្ងៃទី​១៤សីហានៅ ទីក្រុង Hua Hin (ថៃ) ក្រោយរយៈពេល២ថ្ងៃបានធ្វើការ។ អំពីទិសដៅអនាគតរបស់អាស៊ាន ដំណាក់កាលក្រោយឆ្នាំ២០១៥បណ្ដារដ្ឋមន្ត្រីបានឯកភាព​ជំរុញបណ្ដាគោលដៅកសាង សហគមន៍នាឆ្នាំ២០១៥ផងអនុវត្តការផ្លាស់ប្តូរនិងកសាងទស្សនវិស័យដើម្បីអាស៊ានបន្ត អភិវឌ្ឍន៍រឹងមាំផង។ បណ្ដារដ្ឋមន្ត្រីបាន​ឯកភាពចាត់ទុកថាពីឥឡូវដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ ២០១៥ត្រូវដាក់ចេញគោលមាគ៌ាមួយដើម្បីកសាងទស្សនវិស័យរបស់អាស៊ានដំណាក់ កាលក្រោយឆ្នាំ២០១៥។ អំពីជំហានត្រៀមរៀបចំឲ្យសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស អាស៊ាន-ចិន រំលឹកខួបលើកទី១០ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាងភាគីទាំងពីរ បណ្ដារដ្ឋមន្ត្រីបាន អះអាងថា​ត្រូវខំប្រឹងប្រែងបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យ អាទិភាពចំនួន១១ដែលបានកំណត់ ឯកភាពជាមួយគោលដៅនាំតំលៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគីឡើងកំរិត៥សែនលានដុល្លារនាឆ្នាំ​២០១៥។​ ផ្តោតទៅលើខ្លឹមសារនេះ អនុរដ្ឋមន្ត្រី ការបរទេសវៀតណាមលោក Pham Quang Vinh បានឲ្យដឹងថា៖ “បណ្ដារដ្ឋមន្ត្រីអាស៊ានបានអះអាងថា​ធ្វើយ៉ាងម៉េចបង្កើនថែមទៀតទំនាក់​ទំនង​ដៃគូរយុទ្ធសាស្ត្ររវាងអាស៊ាននិងចិន។ ទំនាក់ទំនងរវាងភាគីទាំងពីរបាន​អភិវឌ្ឍន៍​យ៉ាងល្អប្រសើរលើបណ្ដាវិស័យប៉ុន្តែត្រូវដោះស្រាយការដែលនៅសេស សល់រួម គ្នាខំប្រឹងប្រែងធានាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍លើសមុទ្រ ខាង​កើត៕”