សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat)បានបិទបញ្ចប់នៅម៉ាឡេស៊ី
29/01/2015 08:51
(VOVworld)- សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេស អាស៊ាន(AMMRetreat)បានបិទបញ្ចប់នៅម៉ាឡេស៊ី ក្រោយរយៈពេល២ថ្ងៃធ្វើការ(ថ្ងៃទី២៧និង២៨មករា)

(VOVworld)- សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន(AMMRetreat)បានបិទបញ្ចប់នៅម៉ាឡេស៊ី ក្រោយរយៈពេល២ថ្ងៃធ្វើការ(ថ្ងៃទី២៧និង២៨មករា) ។ នៅសន្និសីទនេះ ប្រទេសទាំងអស់បានព្រមព្រៀងថា ដើម្បីសហគមអាស៊ាន ត្រូវបានបង្កើតឡើងចំកាលកំណត់គឺថ្ងៃទី៣១ធ្នូឆ្នាំ២០១៥ ចាំបាច់ត្រូវមានការ សន្យា នយោបាយខ្លាំងក្លារជាងទៀត និងមានការវិនិយោគប្រភពធនធាន មនុស្សសម ស្របជាង យកចិត្តទុកដាក់ដល់ការសម្របសម្រួលផលប្រយោជន៍ ជាតិជាមួយ នឹងផលប្រយោជន៍រួមរបស់អាស៊ាន។ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minhក្នុងសន្និសីទ (រូបថតៈ TTXVN) ចំពោះការកសាងទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០១៥ អាស៊ានបាន បង្កើតក្រុមការងារទទួលបន្ទុកជាន់ខ្ពស់១ ដើម្បីចងក្រងឯកសារទស្សនវិស័យ រួមជាមួយ បណ្តាផែនការសកម្មភាពសម្រាប់សសរទ្រូងសហគមន៍សំដៅដាក់ ចេញ រាល់គោលដៅ ការសាកល្បង ក៏ដូចជាវិធានការជម្រុញការផ្សារភ្ជាប់អា ស៊ាន ឲ្យ ទូលំទូលាយនិងពេញលេញ១ក្នុងដំណាក់កាល២០១៦-២០២៥។ តាមគំរោង កម្មវិធីនេះ នឹងបានថ្នាក់ដឹកនាំអាស៊ានអនុម័តនៅសន្និសីទជាន់ ខ្ពស់អាស៊ាន លើកទី២៧នាខែវិច្ឆិកា២០១៥ខាងមុខ។ ដើម្បីពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងតំបន់ បណ្តារដ្ឋមន្ត្រី បាន ព្រមព្រៀងថា ត្រូវបង្កើនការផ្សារភ្ជាប់ សាមគ្គីភាព ស្រុះចិត្តគំនិតក្នុង អាស៊ាន ដើម្បីបង្កើតឡើងសម្លេងរួមអំពីរាល់បញ្ហាតំបន់និងអន្តរជាតិ។ ចំពោះស្ថានភាពតំបន់និងអន្តរជាតិ សន្និសីទបានចេញសេចក្តីប្រកាស របស់ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយថ្កោលទោសអំពើហឹង្សាដ៏ឃោឃៅ របស់បណ្តាអង្គការជ្រុលនិយមនៅអ៊ីរ៉ាក់និងស៊ីរី។ ទាក់ទង់ទៅនឹងសមុទ្រខាង កើត បណ្តារដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភ ចំពោះបំររ៉ែបំរួលដ៏ស្មុគ្រស្មាញនា ពេលថ្មីនេះ ក្នុងនោះមានការលើកពូនដីចាក់លើកោះថ្មមានទ្រង់ទ្រាយធំ ព្រម ទាំងសំណូមពរ ភាគីទាក់ទិននានាអត់ធ្មត់ ដោះស្រាយជំលោះដោយឈរលើ មូលដ្ឋានច្បាប់អន្តរ ជាតិ អនុវត្តឲ្យត្រឹមត្រូវនិងគ្រប់គ្រាន់សេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ ភាគីនានានៅសមុទ្រខាងកើត (DOC) និងជម្រុញឲ្យ សម្រេចបានក្រមប្រតិបត្តិ តំបន់នៅសមុទ្រខាងកើត(COC)យ៉ាងឆាប់ៗ។ នៅសន្និសីទ គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានមានការរួម ចំណែក យ៉ាងសំខាន់និងជាក់ស្តែងដូចជា បំពេញបន្ថែមរាល់ការអាទិភាព សហប្រតិបត្តិការរបស់អាស៊ាន ក្នុងឆ្នាំ២០១៥។ ទិសដៅនិងវិធានការជម្រុញ ដំណើការកសាងសហគមន៍អាស៊ាន ជាដើម៕
Related





