VOV WorldVOV World
សន្និសីទទីក្រុង Geneva លើកទី ២ មិនអាចប្រព្រឹត្តទៅប្រកបដោយជោគជ័យទេ
22/10/2013 10:49
(VOVworld) – នាបេច្ចុប្បន្ន គ្មានបណ្ដាកត្តាសមស្រប ដើម្បីរៀបចំជោគជ័យសន្និសីទអន្តរជាតិអំពីស៊ីរីលើក ទី ២ ឬ ហៅថា៖ សន្និសីទទីក្រុង Geneva លើកទី ២ ដែលគ្រោងប្រព្រឹត្តទៅនាពាក់កណ្ដាលខែវិច្ឆិការនៅ ស្វីសនេះទេ។
សន្និសីទទីក្រុង Geneva លើកទី ២ មិនអាចប្រព្រឹត្តទៅប្រកបដោយជោគជ័យទេ
ប្រធានាធិបតីស៊ីរី លោក Bashar al-Assad (Image: Vietnamplus) (VOVworld) – នាបេច្ចុប្បន្ន គ្មានបណ្ដាកត្តាសមស្របដើម្បីរៀបចំជោគជ័យសន្និសីទ អន្តរជាតិអំពីស៊ីរីលើកទី ២ ឬ ហៅថា៖ សន្និសីទទីក្រុង Geneva លើកទី ២ ដែលគ្រោង ប្រព្រឹត្តទៅនាពាក់កណ្ដាលខែវិច្ឆិការនៅស្វីសនេះទេ។ ឆ្លើយសម្ភាសណ៍លើ​កាណាល់ ទូរទស្សលីបង់ នាថ្ងៃទី ២១ តុលា ប្រធានាធិបតីស៊ីរី លោក  Bashar al-Assad បានលើក ឡើងសំណួរជាច្រើនជុំវិញសន្និសីទនេះ ជាពិសេសគឺការចូលរួមរបស់ភាគីប្រឆាំងនៅ ស៊ីរីដែលមានទំនាក់ទំនងយ៉ាងណាចំពោះប្រជាជននៅ ប្រទេសនេះ។ ប្រធានាធិបតី Bashar al-Assad បានអះអាងថា៖ ដំណោះស្រាយសំដៅបញ្ឈប់សង្គ្រាមនៅស៊ីរីគឺជាផ្លូវ ដែលប្រជាជនស៊ីរីជ្រើសរើស ដោយមិនអើ ពើដល់ការដែលបណ្ដាមហាអំណាចទទួល ស្គាល់ដែរឬទេនោះ។ ទន្ទឹមនឹងនោះ លោក Bashar al-Assad បានអះអាងទៀតថា៖ លោកត្រៀមខ្លួនជាស្រេចចូលរួមការ បោះឆ្នោតប្រធានាធិបតីលើកទី ៣ តាមគោល បំណងរបស់ខ្លួននិងបំណងប្រាថ្នារបស់ប្រជាជន។ ប្រតិកម្មចំពោះមុខសេចក្តីប្រកាស របស់ប្រធានាធិបតី Bashar al-Assad រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានឲ្យដឹងថា៖ រាល់ការខំប្រឹងប្រែងជាប់ឆ្នោតនៃប្រធានាធិបតីស៊ីរីជាថ្មីម្តងទៀតគឺ គ្រាន់តែធ្វើឲ្យសង្គ្រាមស៊ិវិលនៅប្រទេសនេះឡើងជណ្តើរ តែប៉ុណ្ណោះ។ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) បានដាស់តឿនភាគីប្រឆាំងនៅស៊ីរីចូលរួម សន្និសីទទីក្រុង Geneva លើកទី ២ ព្រមទាំង លើកទឹកចិត្តសម្ព័ន្ធភាពជាតិស៊ីរី (SNC) ដើតួនាទី ថ្នាក់ដឹកនាំក្នុងបណ្ដាការចរចារ៕