សន្និសីទទូទាំងប្រទេសបូកសរុបការងារត្រួតពិនិត្យឃ្លាំមើលនិងអនុវត្តវិន័យក្នុងបក្សឆ្នាំ២០១៣
14/01/2014 11:23
Vovworld-សន្និសីទទូទាំងប្រទេសបូកសរុបការងារត្រួតពិនិត្យឃ្លាំមើលនិងអនុវត្តវិន័យក្នុងបក្សឆ្នាំ២០១៣បានប្រព្រឹត្តទៅនាថ្ងៃទី១៣មករានៅទីក្រុង Da Nang។

សន្និសីទទូទាំងប្រទេសបូកសរុបការងារត្រួតពិនិត្យឃ្លាំមើលនិងអនុវត្តវិន័យក្នុងបក្សឆ្នាំ២០១៣ (VOV) Vovworld-សន្និសីទទូទាំងប្រទេសបូកសរុបការងារត្រួតពិនិត្យឃ្លាំមើលនិងអនុវត្តវិន័យក្នុងបក្សឆ្នាំ២០១៣បានប្រព្រឹត្តទៅនាថ្ងៃទី១៣មករានៅទីក្រុង Da Nang។ ថ្លែងមតិបញ្ជានៅសន្និសីទ លោក Le Hong Anh សមាជិកការិយាល័យនយោបាយនិងជាសមាជិកអចិន្ត្រៃយ៍គណៈលេខាបានសង្កត់ធ្ងន់ថា លទ្ធផលនៃ ការងារត្រួតពិនិត្យឃ្លាំមើលឆ្នាំ២០១៣បានរួមចំណែកបង្កើតបំរែបំរួលសកម្មក្នុង ការងារកសាងបក្ស អនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១ “បញ្ហាបន្ទាន់មួយចំនួនអំពីការកសាងបក្សនាបច្ចុប្បន្ន”។ អំពីទិសដៅភារកិច្ចការងារត្រួតពិនិត្យឃ្លាំមើលក្នុងឆ្នាំ២០១៤ លោក Le Hong Anh បានស្នើរត្រូវយកចិត្តទុកដាក់អនុវត្តល្អខ្លឹមសារធំៗមួយចំនួន។ តាមនោះគណៈកម្មាធិការត្រួតពិនិតគ្រប់ជាន់ថ្នាក់ត្រូវបន្តសេនាធិការឲ្យគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ជំរុញការងារឃោសនាអប់រំសំរាប់កម្មាភិបាលបក្ខជនយល់ដឹង ច្បាស់ការងារត្រួតពិនិត្យឃ្លាំមើលជាការងារសំខាន់ក្នុងដំណើរការដឹកនាំរបស់បក្ស ជាសមត្ថកិច្ចដឹកនាំ ភារកិច្ចប្រចាំរបស់បក្សទាំងមូល៕
Related





