VOV WorldVOV World
សន្និសីទគណៈប្រតិបត្តិសម្ព័ន្ធសមាគមយុវជនវៀតណាមលើកទី៩
23/12/2013 10:49
Vovworld-សន្និសីទគណៈប្រតិបត្តិសម្ព័ន្ធសមាគមយុវជនវៀតណាមលើកទី៩បានប្រារព្ធឡើងនៅទីក្រុងហាណូយ។
សន្និសីទគណៈប្រតិបត្តិសម្ព័ន្ធសមាគមយុវជនវៀតណាមលើកទី៩
សន្និសីទកាសែតឧទ្ទេសនាមអំពីសន្និសីទគណៈប្រតិបត្តិសម្ព័ន្ធសមាគមយុវជនវៀតណាមលើកទី៩ (VOV)         Vovworld-សន្និសីទគណៈប្រតិបត្តិសម្ព័ន្ធសមាគមយុវជនវៀតណាមលើក​ ទី​៩​បានប្រារព្ធឡើងនៅទីក្រុងហាណូយ។ ថ្លែងមតិនៅសន្និសីទ លេខាទី១មជ្ឈឹម​ សម្ព័ន្ធ​យុវជនកុម្មុយនីស្តហូជីមិញលោក Nguyen Dac Vinh បានចាត់ទុកថា សកម្ម ភាពរបស់សម្ព័ន្ធសមាគមយុវជនវៀតណាមក្នុងឆ្នាំ២០១៣កាន់តែស៊ីជម្រៅពី​មួយ ថ្ងៃទៅមួយថ្ងៃ រួមចំណែកលើកកំពស់កិត្យានុភាពរបស់អង្គការ​ពង្រីកកំលាំង​សាមគ្គីភាពរបស់យុវជនគ្រប់ស្រទាប់ក្នុងដំណាក់កាលជំរុញឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ។ អំពីទិសដៅភារកិច្ចរបស់សម្ព័ន្ធសមាគម​ យុវជន​វៀតណាមក្នុងឆ្នាំ២០១៤ លោក Nguyen Dac Vinh បានឲ្យដឹងថា៖         “ក្នុងឆ្នាំ២០១៤ គណៈកម្មាធិការមជ្ឈឹមសមាគមត្រូវស្រាវជ្រាវបំពេញបន្ថែម​គោលដៅអនុវត្តឆ្នាំយុវជនស្ម័គ្រចិត្ត។ មានដំណោះស្រាយច្រើនថែមទៀតក្នុង​បណ្ដាកម្មវិធីសំដៅអះអាងតួនាទីរបស់សមាគមយុវជនវៀតណាមគ្រប់ជាន់ថ្នាក់​ក្នុងការចូលរួមភារកិច្ចនយោបាយសេដ្ឋកិច្ចវប្បធម៍សង្គមការពារជាតិសន្តិសុខនិង សមាហរណកម្មអន្តរជាតិ៕”