VOV WorldVOV World
សន្និសីទជាតិអំពីទំនាក់ទំនងពលកម្ម
31/05/2013 11:58
VOV-នាព្រឹកថ្ងៃទី៣១ឧសភានៅទីក្រុងហាណូយក្រសួង ការងារយុទ្ធជន​ពិការ​និងសង្គមកិច្ចវៀតណាមបានសហការ ជាមួយសហពន្ធពលករវៀតណាម​សភាពាណិជ្ជកម្មនិង ឧស្សាហកម្មវៀតណាមនិងអង្គការពលកម្មអន្តរជាតិ (ILO) បានរៀបចំពិធីបើកសម្ភោធន៍គំរោងការទំនាក់ទំនងពលកម្ម រវាងវៀតណាមនិង​អង្គការ ILO និងសន្និសីទជាតិអំពីទំនាក់ ទំនងពលកម្ម។
សន្និសីទជាតិអំពីទំនាក់ទំនងពលកម្ម
VOV-នាព្រឹកថ្ងៃទី៣១ឧសភានៅទីក្រុងហាណូយ ក្រសួងការងារយុទ្ធជន​ពិការ​និងសង្គមកិច្ចវៀតណាមបានសហការជាមួយសហពន្ធពលករវៀតណាម​សភា​ពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមនិងអង្គការពលកម្មអន្តរជាតិ (ILO) បាន រៀបចំពិធីបើកសម្ភោធន៍គំរោងការទំនាក់ទំនងពលកម្មរវាងវៀតណាមនិង​អង្គការ ILO និងសន្និសីទជាតិអំពីទំនាក់ទំនងពលកម្ម។ នៅសន្និសីទ បណ្ដា​ដំណាង​បាន ចាត់ទុកថា ច្បាប់ពលកម្មនិងច្បាប់សហជីពបានមានការធ្វើ​វិសោធនកម្ម​សំខាន់ ទាក់ទិនដល់ទំនាក់ទំនងពលកម្ម។ មតិមួយចំនួនបានចាត់ទុក​ថាបណ្ដាការកំណត់ របស់ច្បាប់ពលកម្មនិងច្បាប់សហជីពត្រឹមតែឆ្លើយតបបាន​ដម្រូវការមួយចំនួននៃ ការទាមទារបស់ស្ថានភាពជាក់ស្ដែងតែប៉ុណ្ណោះ។​លោក Mai Duc Chinh អនុប្រធាន សហពន្ធពលករវៀតណាមបានចាត់ទុកថា៖ “ដើម្បីកសាងប្រព័ន្ធទំនាក់ទំនងពលកម្មជឿនលឿនត្រូវការកត្តាចំនួន៣ត្រូវ​មាន ប្រព័ន្ធច្បាប់ព្រមៗគ្នា សមស្របនិងជឿនលឿន ត្រូវមានរបបធានា​និង​ជួយ​ឧបត្ថម្ភមានប្រសិទ្ធភាពឲ្យទំនាក់ទំនងពលកម្ម។ ទី៣ត្រូវមានអង្គការសហជីព​ និង​អង្គការដំណាងឲ្យអ្នកប្រើប្រាស់ពលករយ៉ាងខ្លាំង៕” Image: Vietnamplus