VOV WorldVOV World
សន្និសីទកាសែតជាប្រចាំ របស់ក្រសួងការបរទេសវៀតណាម
25/06/2015 11:32
(VOV)_ក្នុងសន្និសីទកាសែតជាប្រចាំ​ របស់ក្រសួងការបរទេសវៀតណាម ​នាថ្ងៃទី២៥ មិថុនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានឆ្លើយសំនួររបស់អ្នកយកព័ត៍មាននៅក្នុងនិងក្រៅប្រទេសអំពីបញ្ហាស្នូលជាច្រើន
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh (VOV)_ក្នុងសន្និសីទកាសែតជាប្រចាំ​ របស់ក្រសួងការបរទេសវៀតណាម ​នាថ្ងៃទី២៥ មិថុនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បាន ឆ្លើយសំនួររបស់អ្នកយកព័ត៍មាននៅក្នុងនិងក្រៅប្រទេសអំពីបញ្ហាស្នូលជាច្រើន  ដែលក្នុងនោះមានប្រតិកម្មរបស់វៀតណាមចំពោះការថ្លែងមតិរបស់អ្នកនាំពាក្យក្រ សួងការបរទេសចិន Nèiróng quèrèn នាពេលថ្មីៗនេះដែរថា៖ ​ការកសាងបណ្ដាកោះ នៅសមុទ្រខាងកើតជាសកម្មភាពស្របតាមច្បាប់ សំហេតុសំផល។ លោក Le Hai Binh ​បានអះអាងថា៖           “ បណ្ដាសកម្មភាពកសាង បើកទូលាយកោះដោយទ្រង់ទ្រាយធំរបស់ចិន ​នៅប្រជុំកោះ Truong Sa ជាសកម្មភាពខុសច្បាប់ ដោយ​មិនអាចផ្លាស់ប្តូរស្ថានភាព​ជាក់ ស្ដែង​គឺ វៀតណាមមានគ្រប់គ្រឹះដ្ឋានខាងគតិយុត្ត និងភ័ស្តុតាងប្រវត្តិសាស្ត្រ ​បញ្ជាក់ អំពីអធិបតេយ្យភាពរបស់ខ្លួន ចំពោះប្រជុំកោះ Truong Sa ។ វៀតណាម​សំណូមពរ អោយភាគីចិនត្រូវបញ្ចប់សកម្មភាពនេះភ្លាមមួយរំពេច ហើយគោរព​អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa, Hoang Sa  អនុវត្តតាមច្បាប់អន្តរជាតិ​  ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ​ស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ក៏ដូច ជាសេចក្ដីថ្លែងការណ៍ ស្ដីពីប្រតិបត្តិការរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) មិនបង្កស្ថានភាពអោយស្មុគស្មាញ​ថែមទៀត​ ផ្លាស់ប្តូរភាពដើមនៅសមុទ្រខាងកើត​៕”