សន្និសីទកាសែតអំពីសន្និសីទកំពូលនារីពិភពលោកទាំងមូលឆ្នាំ ២០១៤
05/06/2014 10:36
(VOVworld) – សន្និសីទកាសែតអំពីសន្និសីទកំពូលនារី ពិភពលោកទាំងមូលឆ្នាំ ២០១៤ បានប្រព្រឹត្តទៅ នាព្រឹក ថ្ងៃទី ៥ មិថុនា នៅទីក្រុង ប៉ារីស (បារាំង)

សន្និសីទកាសែតអំពីសន្និសីទកំពូលនារីពិភពលោកទាំងមូលឆ្នាំ ២០១៤ (Image: VOV) (VOVworld) – សន្និសីទកាសែតអំពីសន្និសីទកំពូលនារីពិភពលោកទាំងមូលឆ្នាំ ២០១៤ បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ៥ មិថុនា នៅទីក្រុង ប៉ារីស (បារាំង) ក្រោមការសហការអធិបតីរបស់ប្រធានសន្និសីទកំពូលនារីពិភពលោកទាំងមូលឆ្នាំ ២០១៤ លោកស្រី Irene Natividad រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកនារីយុទ្ធជននិងកីឡាបារាំង លោកស្រី Najat Vallaud Belkacem និងអនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan។ ប្រធានសន្និសីទកំពូលនារីពិភពលោកទាំងមូល ២០១៤ លោកស្រី Irene Natividad បានឲ្យដឹងថា៖ ដោយមានប្រធានបទ “នារីកសាងបណ្ដាខឿន សេដ្ឋកិច្ចនិង សង្គមឡើងវិញ” បណ្ដាតំណាងនឹងពិភាកស្សាវិធានការបទពិសោធន៍ មានប្រសិទ្ធភាពដើម្បីនារីចូលរួមយ៉ាងសកម្មក្នុងការកសាងសេដ្ឋកិច្ចសង្គមឡើង វិញក្នុងប្រទេសនិមួយៗ។ ជាពិសេស លោកស្រី Irene Natividad ក៏បានអះអាងថា៖ វៀតណាមគឺជាគំរូមួយដោយទទួលបានលទ្ធផលលេចធ្លោអំពីសមភាពភេទនិង ការចូលរួមសកម្មរបស់នារីក្នុងឋានៈជាថ្នាក់ដឹកនាំជួរមុខនៅអង្គភាពអាជីវកម្មនិង លើឆាកនយោបាយ។ ក៏ក្នុងសន្និសីទកាសែត នេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានឧទ្ទេសនាមអំពីសមិទ្ធិសំខាន់ដែលវៀតណាម ទទួលបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាពិសេសគឺការដែលវៀតណាមត្រូវ បាន អ.ស.ប. ទទួលស្គាល់គោលដៅអភិវឌ្ឍន៍ចំនួន ៦ ក្នុងចំណោមគោលដៅ អភិវឌ្ឍន៍សហសវត្យចំនួន ៨៕
Related





