VOV WorldVOV World
សន្និសីទកាសែតអន្តរជាតិស្តីពីសភាពការណ៍លើសមុទ្រខាង កើត។
23/05/2014 12:26
លោក Tran Duy Hai បានអះអាងថា ឆ្នាំ១៩៧៤ចិនប្រើអំពើហឹង្សា​ទន្ទ្រានកាន់កាប់ប្រជុំ កោះ​ Hoang Sa ទាំងស្រុងរបស់វៀតណាម។ អំពើនេះរបស់​ចិនគឺអំពើខុសច្បាប់ ដោយហេតុនេះ មិនអាចបញ្ជាក់ថា ចិនមានអធិបតេយ្យ​ស្របច្បាប់នៅប្រជុំកោះ Hoang Sa បានឡើយ។
សន្និសីទកាសែតអន្តរជាតិស្តីពីសភាពការណ៍លើសមុទ្រខាង    កើត។
អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាម លោក Le Hai Binh (TTXVN)  Vovworld-នាថ្ងៃទី២៣ឧសភានៅរដ្ឋធានហាណូយក្រសួងការបរទេសវៀតណាមបាន អំពីប្រជុំកោះ Hoang Sa និងប្រជុំកោះTruong Saរបស់វៀតណាម។រួមជាមួយនោះក្រសួង ការបរទេសវៀតណាមបដិសេ្ឋរាលការចោទប្រកាន់និងការទម្លាក់កំហុសរបស់ចិនទៅ លើវៀតណាមអំពី សភាពការណ៍លើសមុទ្រខាងកើត។ចូលរួមសន្និសីទការសែតនេះ មានលោក Do Van Hau អគ្គនាយកសម្ព័ន្ឋក្រមហ៊ុនប្រេងឧស្ម័នជាតិវៀតណាមលោក Tran Duy Hai អនុប្រធានគណះកម្មាធិការព្រំដែនជាតិលោក Ngo Ngoc  Thuមេបញ្ជារង និងជាអគ្គមេបញ្ជាការប៉ុលិសសមុទ្រនិងលោក Le Hai Binh អ្នកនាំពាក្យក្រសួងការ បរទេសវៀតណាម។​ក្នុងសន្និសីទកាសែត​នេះ លោក Le Hai Binhបានលើកច្បាស់ថា៖ ដោយមិនអើពើបណ្តា​ការផ្លាស់ប្តូរមតិយ៉ាងម៉ឹងម៉ាត់របស់ភាគីវៀតណាមក្នុងបំណងដោះ ស្រាយ សភាពការណ៍លើសមុទ្រខាងកើតនោះភាគីចិននៅពុំទាន់មានអាកប្បកិរិយា សុឆ័ន្ទះនៅឡើយ។ផ្ទុយទៅវិញនាពេលថ្មីៗនេះភាគីចិននៅផ្តល់ព័ត៌មានខុសឆ្គងអំពី អធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និងប្រជុំកោះTruong Saរបស់វៀតណាម។ នៅក្នុងសន្និសីទកាសែតអន្តរជាតិនេះមលោក Tran Duy Hai អនុប្រធានគណះកម្មាធិការ ព្រំដែនជាតិអះ អាងថា៖កាលពីសតវត្សរ៍ទី១៧វៀតណាមបានកំណត់អធិបតេយ្យភាព អំពីប្រជុំកោះ Hoang Saនិងប្រជុំកោះTruong Saហើយ។បណ្តារដ្ឋសក្តិភូមិវៀតណាមបាន អនុវត្តនូវអធិបតេយ្យភាពអំពីប្រជុំកោះទាំង២នេះដ៍សមស្របទៅនឹងច្បាប់អន្តរជាតិ។ ការដែលចិនចាត់ទុកថា៖ប្រជុំកោះ Hoang Sa ចំណុះអធិបតេយ្យភាពរបស់ចិនគឺគ្មានសំអាង ទាំងស្រុង។លោក Tran Duy Haiអោយដឹងថា៖“អធិបតេយ្យភាព អំពីប្រជុំកោះ Hoang Sa និងប្រជុំកោះTruong Saរបស់វៀតណាម ត្រូវបានទទួលស្គាល់នៅសន្និសីទSan  Francisco នាខែកញ្ញាឆ្នាំ១៩៥១។​នេះជាសនន្និសីទគឺសំដៅដោះស្រាយបញ្ហាស្តីពីតំបន់ដែនដីបន្ទាប់ ពីសង្រ្គាមលោកទី២ដោយមានការចូលរួមរបស់ដំណាងនៃប្រទេស  ចំនួន៥១។នៅទីនេះ ប្រធានគណះប្រតិភូវៀតណាមលោក Tran Van Huuអនុរដ្ឋមន្រ្តីការបេទេសវៀតណាមបា នអះអាងនូវអធិបតេយ្យភាពអំពីប្រជុំកោះ Hoang Saនិងប្រជុំកោះTruong Saរបស់វៀតណាម និង​មិនជួបប្រទះនឹងការប្រឆាំងជំទាស់ណា១ពីដំណាងរបស់ប្រទេសនៅសល់ចំនួន៥០។ ម៉្យាងទៀតសំណើររបស់គណះប្រតិភូសហភាពសូវៀតស្តីពីការប្រគល់អធិបតេយ្យភាព អំពីប្រជុំកោះ Hoang Saនិងប្រជុំកោះTruong Saសំរាប់ភាគីចិ​ន បាន​ជួបប្រទះប្រឆាំងជំទាស់ ពីដំណាងរបស់ប្រទេសចំនួន៤៦ក្នុងចំណោមដំណាងរបស់ប្រទេសទាំង៥១។“ លោក Tran Duy Hai បានអះអាងថា ឆ្នាំ១៩៧៤ចិនប្រើអំពើហឹង្សា​ទន្ទ្រានកាន់ កាប់ប្រជុំ កោះ​ Hoang Sa ទាំងស្រុងរបស់វៀតណាម។ អំពើនេះរបស់​ចិនគឺអំពើខុស ច្បាប់ ដោយហេតុនេះ មិនអាចបញ្ជាក់ថា ចិនមានអធិបតេយ្យ​ស្របច្បាប់នៅប្រជុំ កោះ Hoang Sa បានឡើយ។           ស្ដីអំពីបញ្ហានាពេលថ្មីៗនេះ ការដែលចិនបានចាត់ទុកថា វៀតណាម​បាន  ទទួល ស្គាល់អធិបតេយ្យភាពរបស់ចិន​ចំពោះប្រជុំកោះ Hoang Sa និងដកស្រង់ ដោយខុសច្បាប់​ចំពោះលិខិតរបស់អតីត​នាយក​រដ្ឋមន្រ្តី Pham Van Dong នាឆ្នាំ ១៩៥៨ លោក​ Tran Huy Hai បានបដិសេធ​ថា៖           “ត្រូវអះអាងបានថា លិខិតរបស់អតីតនាយករដ្ឋមន្រ្តីវៀតណាមលោក Pham  Van Dong មិននិយាយអំពីបញ្ហាដំបន់ដែនដី និងអធិបតេយ្យភាព​ចំពោះ ប្រជុំកោះ  Hoang Sa និង Truong Sa ទេ។ ហើយ លិខិតនេះ គ្រាន់តែទទួលស្គាល់​ការដែលចិន បើក​ទូលាយ​ដែន​សមុទ្រដល់ ១២ម៉ាយ”។           ទាក់ទិនដល់ការដែលនាពេលថ្មីៗនេះ​ ចិនធ្លាប់និយាយថា ប្រជុំកោះ Hoang Sa  គ្មានជំលោះ ហើយថាចំណុះអធិបតេយ្យភាពទាំងស្រុងរបស់ចិន លោក Tran Duy  Hai អះអាងថា ទស្សនៈនេះបានដើរបញ្ច្រាស់ទៅនឹង​ទស្សនៈរបស់ថ្នាក់ដឹកនាំចិន។  នាថ្ងៃទី ២៤ កញ្ញាឆ្នាំ១៩៧៥ ក្នុងការពិភាក្សា​ជាមួយអតីតលេខាទី១របស់បក្ស ពលករវៀតណាម លោក Le Duan ឧបនាយក​រដ្ឋមន្រ្តីចិន លោក Deng Xiaoping បានទទួលស្គាល់ថា ប្រទេស​ទាំងពីរមានជំលោះអំពីប្រជុំកោះទាំងពីរពោលខាង លើ​និងភាគីទាំងពីរអាចពិភាក្សាជា​មួយ​គ្នាអំពីបញ្ហានេះ។ មតិរបស់លោក Deng Xiaoping ត្រូវបានកត់ត្រាក្នុងអនុស្សារណៈ​នៃក្រសួការ​បរទេស​ចិន​នាថ្ងៃទី១២ ឧសភាឆ្នាំ ១៩៨៨ ហើយបានចុះផ្សាយលើកាសែត​