សន្និសីទកាសែតស្ដីពី៖ពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung ឆ្នាំ ២០១៥
16/04/2015 10:08
(VOV)_ពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung- ពិធីបុណ្យវិហារ Hung ដោយគណៈកម្មាធិការប្រជាជនខេត្ត Phu Tho ( ភាគខាងជើងវៀតណាម) នឹងប្រព្រឹត្តទៅក្នុងរយៈពេល៦ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ មេសា ឆ្នាំ២០១៥។
សន្និសីទកាសែតស្ដីពី៖ពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung ឆ្នាំ ២០១៥ (VOV)_ពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung- ពិធីបុណ្យវិហារ Hung ដោយគណៈកម្មាធិការប្រជាជនខេត្ត Phu Tho ( ភាគខាងជើងវៀតណាម) នឹងប្រ ព្រឹត្តទៅក្នុងរយៈពេល៦ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ មេសា ឆ្នាំ២០១៥។ នេះគឺជា ព័ត៍មាននាំចេញក្នុងសន្និសីទកាសែត ដោយគណៈកម្មាធិការប្រជាជនខេត្ត Phu Tho រួមជាមួយក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម រៀបចំឡើង នាព្រឹកថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ។ តាមគណៈចាត់តាំងពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung ២០១៥ នេះថា៖ ក្នុងក្របខ័ណ្ឌពិធីបុណ្យនេះ នឹងប្រព្រឹត្តទៅសកម្មភាពជាច្រើន ។ លោក Ha Ke San អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho និងជាប្រធានគណៈ ចាត់តាំង បានអោយដឹងថា៖ “ ក្នុងចំណោមសកម្មភាព វប្បធម៌ សិល្បះ កីឡា អប់រំកាយនោះចំណុចដ៏ សែនសំខាន់ នោះគឺការឧទ្ទេសនាមអំពីចរិតលក្ខណះវប្បធម៌ របស់ខេត្ត Phu Tho ។ គណៈចាត់តាំងនឹងបង្កលក្ខណះងាយស្រួលបំផុតសំរាប់ប្រជាជនត្រឡប់មកចូល រួមពិធីបុណ្យលើកនេះ៕”
Related





