សន្និសីទកិច្ចការបរទេសទូទាំងប្រទេសអំពីការអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី១៣របស់បក្ស៖ ប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ
14/12/2021 11:51
(VOVWORLD) - នាព្រឹកថ្ងៃទី១៤ ខែធ្នូ នៅទីក្រុងហាណូយ ការិយាល័យនយោបាយ គណៈលេខា បានរៀបចំសន្និសីទកិច្ចការបរទេសទូទាំងប្រទេសអំពីការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស តាមទម្រង់ចូលរួមដោយផ្ទាល់មុខផងនិងតាម ប្រព័ន្ធអនឡាញផង។

ពីសាលប្រជុំ Dien Hong (ស្ថិតនៅក្នុងអគាររដ្ឋសភានៅរដ្ឋធានីហាណូយ) សន្និសីទត្រូវបានភ្ជាប់តាមប្រព័ន្ធវីដេអូជាមួយកន្លែងជាច្រើននៅតាមខេត្ត ក្រុងទាំងអស់លើទូទាំងប្រទេស។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅសន្និសីទ; លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក៏អញ្ជើញចូលរួមផងដែរ។ ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Pham Binh Minh ធ្វើការរាយការណ៍នៅសន្និសីទ។ (រូបថត៖ VOV) ធ្វើការរាយការណ៍នៅសន្និសីទ ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Pham Binh Minh បានបញ្ជាក់ថា ក្រោយពីការអនុវត្តគោលមាគ៌ា ផ្លាស់ប្ដូរថ្មី អស់រយៈពេល៣៥ឆ្នាំមកនេះ វៀតណាមសម្រេចបានសមិទ្ធផលដ៏ធំធេង មានអត្ថន័យប្រវត្តិសាស្ត្រ អភិវឌ្ឍយ៉ាងខ្លាំងក្លា គ្រប់ជ្រុងជ្រោយ ឋានៈ កិត្យានុភាពកាន់តែកើនឡើងៗលើឆាកអន្តរជាតិ ដែលបានបង្កើតឡើងបុព្វបទដ៏សំខាន់និងឋានៈអំណោយផលសម្រាប់ការអភិវឌ្ឍ។ រាល់លទ្ធផលនិងសមិទ្ធផលដ៏ធំធេងទាំងនោះមានការរួមវិភាគទានដ៏សំខាន់នៃការងារកិច្ចការបរទេស។ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ Pham Binh Minh បានសង្កត់ធ្ងន់ថា៖ “ក្រឡែកមើលជាទូទៅ កិច្ចការបរទេសបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយផ្នែកផ្សេងៗ ក្រោមការដឹកនាំ ការបញ្ជាណែនាំដោយផ្ទាល់ ជាដាច់ខាតនិងគ្រប់ជ្រុងជ្រោយរបស់បក្ស និងការគ្រប់គ្រង់ដោយឯកភាពរបស់រដ្ឋ ពង្រីកបាននូវកម្លាំងពលំទាំងស្រុងរបស់ប្រជាជាតិទាំងមូល ប្រព័ន្ធនយោបាយទាំងមូល ដើម្បីសម្រេចបណ្ដាភារកិច្ចយ៉ាងល្អប្រពៃ។ ទន្ទឹមនឹងនោះពង្រីកតួនាទីឈានមុខគេក្នុងការរក្សាយ៉ាងខ្ជាប់ខ្ជួននូវបរិយាកាសសន្តិភាព ស្ថិរភាព ការពារយ៉ាងរឹងមាំអធិបតេយ្យភាព បូរណភាពដែនដី និងផលប្រយោជន៍របស់ប្រទេស ប្រជាជាតិ ការពារបក្ស លទ្ធិសង្គមនិយម; ម្ចាស់ការ សកម្មជំរុញការធ្វើសមាហរណកម្មអន្តរជាតិឲ្យបានគ្រប់ជ្រុងជ្រោយនិងទូលំទូលាយ; កៀងគរប្រភពធនធានដ៏ធំធេងពីខាងក្រៅសម្រាប់បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជំរុញការធ្វើឧស្សាហូបនីយកម្ម ទំនើបកម្ម ប្រទេសជាតិ; លើកកំពស់ឋានៈនិងកិត្យានុភាពរបស់វៀតណាមលើពិភពលោក”។ លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញថ្លែងសុន្ទរកថាបញ្ជាណែនាំនៅសន្និសីទ។ (រូបថត៖ VOV) ថ្លែងសុន្ទរកថាបញ្ជាណែនាំនៅសន្និសីទ លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា កិច្ចការបរទេសនាសព្វថ្ងៃ មិនត្រឹមតែជាការបន្តនៃគោលនយោបាយផ្ទៃក្នុងប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនិងប្រជាជាតិផងដែរ។ លោកអគ្គលេខាបក្សអញ្ជើញមានប្រសាសន៍ថា៖ “បន្តជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនិងអនុវត្តន៍យ៉ាងត្រឹមត្រូវនូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាពនិងអភិវឌ្ឍ; ពហុភាគីនិយម ធ្វើពិពិធកម្មទំនាក់ទំនង; ម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយដើម្បីផលប្រយោជន៍របស់ប្រទេស ប្រជាជាតិ សហប្រតិបត្តិការផង តស៊ូផង។ បង្កើនកិច្ចសហប្រតិបត្តិការ បន្តបង្កើតការត្រួតស៊ីគ្នានៃផលប្រយោជន៍យុទ្ធសាស្ត្ររវាងប្រទេសយើងជាមួយប្រទេសផ្សេងៗ។ បង្ការទប់ស្កាត់ជម្លោះ ជៀសវាងការប្រឈមមុខដាក់គ្នា កុំឲ្យត្រូវដាក់ឲ្យនៅឯកោ ឬពឹងផ្អែកលើប្រទេសផ្សេង។ ក្នុងនោះ គោលដៅបរិយាប័ន្ននោះគឺ រក្សាយ៉ាងខ្ជាប់ខ្ជួននូវបរិយាកាសសន្តិភាព ស្ថិរភាព អំណោយផលសម្រាប់បុព្វហេតុកសាងនិងការពារមាតុភូមិ; អនុវត្តន៍ភារកិច្ចយុទ្ធសាស្ត្រអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងប្ដេជ្ញាចិត្ត ខិតខំព្យាយាមការពារយ៉ាងរឹងមាំឯករាជ្យ អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព បូរណភាពដែនដីនិងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់យើង ដោយសមស្របនឹងច្បាប់អន្តរជាតិ”៕
Related
More




