សន្និសីទកំពូល G-20 បើកជាផ្លូវការនៅរុស្ស៊ី
06/09/2013 08:36
(VOVworld) – សន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេច ចេញ (G-20) បានបើកជាផ្លូវការនៅទីក្រុង St.Petersburg រុស្ស៊ី។
សន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញ (G-20) បានបើកជាផ្លូវការនៅទីក្រុង St.Petersburg រុស្ស៊ី។ (Image: Vietnam+) (VOVworld) – ក្នុងកាលៈទេសៈ អាមេរិកនិងបណ្ដាប្រទេសលោកខាងលិចត្រៀម រៀបចំឲ្យការវាយប្រហារតម្រង់ទៅលើស៊ីរី សេដ្ឋកិច្ចសកលនៅជួបការលំបាកជា ច្រើន សន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញ (G-20) បានបើកជាផ្លូវការនៅទីក្រុង St.Petersburg រុស្ស៊ី។ មុននេះ ក្រុមបណ្ដាខឿន សេដ្ឋកិច្ចទើបនឹងលេចចេញជួរមុខលើសកលលោក BRICS ក៏បានដំណើរការកិច្ច ប្រជុំសំដៅឯកភាពអំពីរបៀបទាក់ទងផ្ទាល់ដល់បណ្ដាបញ្ហាដ៏ស្មុគស្មាញនៅសន្និ សីទ G-20។ ក្នុងកិច្ចប្រជុំ បណ្ដាប្រទេសជាសមាជិក BRICS បានសន្យារួមវិភាគ ទានប្រាក់ចំនួន ១ សែនលាន ដុល្លាអាមេរិក ចូលក្នុង មូលនិធិរូបីយវត្ថុសំដៅ ស្ថិរភាពទីផ្សាររូបីយវត្ថុនានា។ ក្នុងថ្ងៃធ្វើការទី ១ ភាគី នានាពិភាក្សាអំពីស្ថានភាព សេដ្ឋកិច្ចសកល។ តាមគំរោង សន្និសីទកំពូល G-20 នឹងចេញសេចក្តីថ្លែងការរួម របស់បណ្ដាថ្នាក់ដឹកនាំ G-20 ដែលសម្តែងនូវការយក ចិត្តទុកដាក់របស់បណ្ដា ប្រទេសជាសមាជិក G-20 ក៏ដូចជា យន្តការជាក់ស្តែង ដើម្បីបន្តសហប្រតិបត្តិការ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចឲ្យបានខ្លាំងក្លាជាង ស្ថិរភាពនិងតុល្យភាពជាងទៀត។ ក្រៅពីនោះ បណ្ដាជំនួបជាន់ខ្ពស់ផ្សេងៗទៀតនឹងប្រព្រឹត្តទៅនៅខាងក្រៅសន្និសីទ។ ជាពិសេស គឺជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាមួយសមភាគី អាមេរិក លោក Barack Obama។ សាធារណៈមតិអន្តរជាតិ យកចិត្តទុកដាក់ជាច្រើនដល់ខ្លឹមសារទាក់ទិនដល់ស្ថានភាពវិបត្តិនៅស៊ីរី ក្នុងជំនួបពោលខាង លើ៕
Related





