សន្និសីទកំពូលEUបានប្រារព្វឡើងដោយមានប្រធានបទក្តៅគគុកជាច្រើន
25/10/2013 08:57
(VOVworld)-សន្និសិទកំពូល EU បានប្រារព្វឡើងនា ថ្ងៃទី២៤តុលា នៅទីក្រុង Brussels របស់បែលហ្សិក ដែលកម្មវិធីរបៀបវារៈផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច

បណ្តាថ្នាក់ដឹកនាំថតរូបក្នុងសន្និសីទ (រូបថតៈ AFP/TTXVN) (VOVworld)-សន្និសិទកំពូល EU បានប្រារព្វឡើងនាថ្ងៃទី២៤តុលា នៅទីក្រុង Brussels របស់បែលហ្សិកដែលកម្មវិធីរបៀបវារៈផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច ពិសេស រឿងចារកម្មអាមេរិកលួចស្តាប់ទូរស័ព្ទរបស់ពលរដ្ឋនិងថ្នាក់ដឹកនាំអឺរ៉ុប។ ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៤និងទី២៥តុលា ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក EUចំនួន២៨ បានប្រមូលផ្តុំ ពិភាក្សាអំពីបណ្តាបញ្ហាសេដ្ឋកិច្ចបច្ចេកវិទ្យាខ្ពស់ កណើនក៏ដូច ជាបញ្ហាសម្ព័ន្ធភាពសេដ្ឋកិច្ចនិងរូបិយវត្ថុរបស់EU ផងដែរ។ ប៉ុន្តែ ចំពោះព័ត៌មានថា ចារកម្មអាមេរិកបានលួចស្តាប់ទូរស័ព្ទចល័តរបស់អធិការបតី អាល្លឺម៉ង់ បាននាំ ឲ្យបរិយាកាសក្លាយទៅជាភាពតានតឹងមុននឹងសន្និសីទបាន ប្រារព្វឡើង។ ថ្លែងមតិក្នុងពិធីបើក ថ្នាក់ដឹកនាំប្រទេសអឺរ៉ុបជាច្រើនបានចាត់ ទុកថា ការដែលអាមេរិកតាមដានទំនាក់ទំនងបុគ្គល របស់ពលរដ្ឋអឺរ៉ុបគឺមិន អាចទទួលយកបានឡើយ។ ក្នុងថ្ងៃធ្វើការទី២ថ្នាក់ដឹកនាំ EU នឹងពិភាក្សាអំពីបញ្ហាលើកកំពស់ប្រសិទ្ធភាពគោលនយោបាយអន្តោប្រវេស បង្កើនថវិការរដ្ឋសម្រាប់ស្ថាប័នសន្តិសុខព្រំ ដែន EU និងរបៀបវារៈមួយចំនួនទៀត៕
Related






