VOV WorldVOV World
សន្និសីទកំពូលអំពីទឹកដំបន់អាស៊ី-ប៉ាស៊ីហ្វិក។
20/05/2013 08:50
VOV-សន្និសីទកំពូលអំពីទឹកដំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី២ (APWS-2) បាន​បើកនាថ្ងៃទី១៩ឧសភានៅ ទីក្រុង Chiang Mai របស់ថៃ។
សន្និសីទកំពូលអំពីទឹកដំបន់អាស៊ី-ប៉ាស៊ីហ្វិក។
គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានចូលរួម សន្និសីទកំពូលអំពីទឹកដំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី២ (APWS-2)នៅទីក្រុង Chiang Mai របស់ថៃ។ (vov.vn)         VOV-សន្និសីទកំពូលអំពីទឹកដំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី២ (APWS-2) បាន​បើកនាថ្ងៃទី១៩ឧសភានៅទីក្រុង Chiang Mai របស់ថៃ។ គណៈប្រតិភូវៀត ​ណាម​ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានចូលរួមសន្និសីទ។ ជា​មួយប្រធានបទ “សន្តិសុខប្រភពទឹកនិងការសាកល្បងនៃសោកនាដកម្មទាក់ ទិន​ដល់​ទឹក៖ ថ្នាក់ដឹកនាំនិងកិច្ចសន្យា”​ក្នុងរយៈពេល២ថ្ងៃប្រព្រឹត្តទៅសន្និសីទ បណ្ដា​ដំណាងបានពិភាគ្សាលើប្រធានបទចំនួន៧រួមមាន សន្តិសុខសេដ្ឋកិច្ច ស្បៀង​អាហារនិងប្រភពទឹក សន្តិសុខប្រភពទឹកនគរ សន្តិសុខបរិស្ថានទឹក។​ ថ្លែងមតិនៅ​សន្និសីទ​ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការបញ្ជាដោះ ស្រាយ​ប្រភព​ទឹកនិងទឹកជំនន់របស់ថៃ Plodprasop Suraswadi បានឲ្យដឹងថា ពិភពលោកត្រូវ​ខំប្រឹងប្រែងសហការកសាងបណ្ដាផែនការជាក់ស្ដែងដើម្បី ដោះស្រាយមានប្រសិទ្ធភាពរាល់បញ្ហាទាក់ទិនដល់ទឹកនាពេលអនាគត។ នៅខាងក្រៅនៃសន្និសីទឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានមានជំនួប ជាមួយនាយករដ្ឋមន្ត្រី ថៃ Yingluk  Shinawatra។ឧបនាយករដ្ឋមន្ត្រី Nguyen Thien  Nhan វាយតំលៃខ្ពស់ការដែលនាយករដ្ឋមន្ត្រី Yingluk  Shinawatraអញ្ជើញអគ្គលេខា បក្សកម្មុយនិស្ត​វៀតណាម Nguyen Phu Trong ​ទៅបំពេញទស្សនកិច្ចនៅថៃក្នុងឆ្នាំ ២០១៣នេះ​។ថ្នាក់ទាំង២រូបនៅផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិមួយចំនួនដែលភាគីទាំង ២ដកចិត្តទុកដាក់ដូចគ្នានិងបញ្ហានានាទាក់ទិនថល់ប្រជាពលករវៀតណាមដែល កំពុងធ្វើការតកស៊ីនៅថៃទៀតផង។តាមនោះភាគីទាំង២ឯកភាពជំរុញការចរចារ និងចុះហត្ថលេខាលើអនុស្សារណះយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការពលកម្ម រវាងប្រទេសទាំង២៕