VOV WorldVOV World
សន្និសីទក្រុមបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ
08/07/2013 11:32
(VOVworld) – នាថ្ងៃទី ៨ កក្កដា សន្និសីទក្រុមបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយ ប្រាក់អឺរ៉ូ ឬហៅថា៖ Eurogroup បានដំណើរកិច្ចប្រជុំនៅទីក្រុង Brussels ដើម្បី ពិភាក្សាអំពីការរំសាយខ្ទង់ប្រាក់ជំនួយទី ២​ សំរាប់ក្រិក ដែលមានតំលៃជិតនឹង ៨ ពាន់ ១ រយលាន អឺរ៉ូ។
សន្និសីទក្រុមបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ
សន្និសីទក្រុមបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូបានដំណើរកិច្ចប្រជុំនៅទីក្រុង Brussels ដើម្បីពិភាក្សាអំពីការរំសាយខ្ទង់ប្រាក់ជំនួយទី ២ សំរាប់ក្រិក (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ៨ កក្កដា សន្និសីទក្រុមបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយ ប្រាក់អឺរ៉ូ ឬហៅថា៖  Eurogroup បានដំណើរកិច្ចប្រជុំនៅទីក្រុង Brussels ដើម្បីពិភាក្សាអំពីការរំសាយ ខ្ទង់ប្រាក់ជំនួយទី ២​ សំរាប់ក្រិក ដែលមានតំលៃជិតនឹង ៨ ពាន់ ១ រយលាន អឺរ៉ូ។ តាម របាយការណ៍របស់សហភាពអឺរ៉ុប (EU) មូលនិធីអន្តរជាតិ (IMF) និងធនាគាកណ្ដាលអឺរ៉ូប (ECB) ការប្រមូលថវិការដ្ឋរបស់ក្រិកបន្តថយចុះដោយឳន្នភាពសេដ្ឋកិច្ច។​ រដ្ឋាភិបាលក្រិក មិនទាន់អនុវត្តវិធានការណ៍សេដ្ឋកិច្ចត្បិតត្បៀតប្រកបដោយជោគជ័យនៅឡើយ។ ក្នុងកា លៈទេសៈនេះ EU​ អាចអនុវត្តការផ្តើម គំនិត៖ បែងចែកខ្ទង់ប្រាក់ជំនួយជាកញ្ចប់តូចៗ​ សំដៅជំរុញដំណើរការកែទម្រង់ នៅក្រិក តាមសំណើររបស់ EU៕