VOV WorldVOV World
សន្និសីទលើកទី២៣របស់គណៈកម្មាធិការសហប្រតិបតិ្តការរួមអាស៊ាន-EU (JCC)
05/02/2016 07:21
(VOVworld) - នាថ្ងៃទី៤ កុម្ភៈ នៅឥណ្ឌូនេស៊ី បាន ប្រព្រឹត្តទៅសន្និសីទលើកទី២៣របស់គណៈកម្មាធិការ សហប្រតិបតិ្តការរួមអាស៊ាន-EU (JCC) ក្នុងកាលៈ ទេសៈដែលទំនាក់ទំនងអាស៊ាន-EU ត្រូវបានជំរុញ និងកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។
សន្និសីទលើកទី២៣របស់គណៈកម្មាធិការសហប្រតិបតិ្តការរួមអាស៊ាន-EU (JCC)
(VOVworld) - នាថ្ងៃទី៤ កុម្ភៈ នៅឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅសន្និសីទលើកទី២៣ របស់គណៈកម្មាធិការសហប្រតិបតិ្តការរួមអាស៊ាន-EU (JCC) ក្នុងកាលៈទេសៈដែល ទំនាក់ទំនងអាស៊ាន-EU ត្រូវបានជំរុញនិងកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។នៅទីនេះ  ភាគីទាំងពីរបានស្វាគមការអនុវត្តន៍កម្មវិធីសកម្មភាពសហប្រតិបត្តិការនិងផែនការ ធ្វើសកម្មភាពបង្កើនទំនាក់ទំនងដៃគូអាស៊ាន-EU (២០១៣-២០១៧) ទទួលបាន លទ្ធផលជាច្រើន។EU ក៏បានស្វាគមការបង្កើតសហគមន៍អាស៊ាននា ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៥ កន្លងទៅ និងការអនុម័តលើទស្សនៈវិស័យអាស៊ាន២០២៥ ក៏ដូចជាអះ អាងជាថ្មីម្ដងទៀតនូវកាគាំទ្រចំពោះតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងតំបន់។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា លក្ខណៈវិសេសវិសាល ជ្រាលជ្រៅនិងការបង្កើន ទំនាក់ទំនងដៃគូដោយការរីកចំរើនគួរឲ្យកត់សម្គាល់ត្រូវបានអនុវត្តន៍ក្នុងវិស័យ សហប្រតិបត្តិការខាងនយោបាយសន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌ សង្គម។ភាគីទាំង ពីរបានឯកភាពលើការបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យ សន្តិសុខក្រៅប្រពៃ ណី រួមមានសន្តិសុខនាវាចរណ៍ សន្តិសុខអ៊ីនធឺណែត ប្រឆាំង ភេរវកម្មនិងបទ ល្មើសឆ្លងដែន៕