VOV WorldVOV World
សន្និសីទលើកដម្កើងជនមានគុណូបការៈនិងសាច់ញាតិយុទ្ធជនពលីគំរូ
22/09/2013 09:01
សន្និសីទលើកដម្កើងជនមានគុណូបការៈនិងសាច់ញាតិយុទ្ធជនពលីគំរូ
សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan (hanoimoi.com.vn)         Vovworld- សន្និសីទលើកដម្កើងជនមានគុណូបការៈនិងសាច់ញាតិយុទ្ធជន​ពលីគំរូក្នុងបុព្វហេតុការពារព្រំដែនកោះសមុទ្របានប្រព្រឹត្តទៅនាថ្ងៃទី២២កញ្ញា នៅ​ខេត្ត Khanh Hoa ភាកកណ្ដាលវៀតណាម។ ចូលរួមសន្និសីទមានដំណាង​ជាង៤រយនាក់ជាជនមានគុណូបការៈគំរូបាននិងកំពុងអនុវត្តភារកិច្ចនិងសាច់ ញាតិយុទ្ធជនពលីដំណាងឲ្យជនមានគុណូបការៈចំនួនជាង៨លាន៨សែននាក់។ ថ្លែង​មតិនៅទីនេះ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីនិងជា ប្រធាន​រណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានអះអាងថា៖         “យុទ្ធជនពលីជាង១លាននាក់ដែលបានពលីជីវិត្យក្នុងបុព្វហេតុការពារមាតុ ប្រទេស។ ចំពោះមុខវិញ្ញាណក្ខ័ន្ធរបស់ព្រលឹងនៃយុទ្ធជនពលី យើងខំប្រឹងប្រែង​អនុវត្តកម្មវិធីពិសេសក្នុងរយៈពេល២ឆ្នាំពិនិត្យការអនុវត្តគោលនយោបាយចំពោះ ជនមានគុណូបការៈនិងរាយការណ៍រដ្ឋសភា​រដ្ឋាភិបាល។ ដើម្បីដល់ឆ្នាំ២០១៥ អនុវត្តបានគោលដៅគ្រួសារជនមានគុណូបការៈទាំងអស់មិនក្រីក្រ គ្រួសារជន ​មាន​គុណូបការៈមានផ្ទះនៅល្អ៕”