VOV WorldVOV World
សន្និសីទមន្ត្រីជាន់ខ្ពស់នៃបណ្ដាប្រទេសជាសមាជិកអាស៊ានបានបើកនៅប៊្រុយណេ
28/06/2013 10:24
(VOVworld) – នាព្រឹកថ្ងៃទី ២៨ មិថុនា បណ្ដាមន្ត្រីជាន់ខ្ពស់នៃប្រទេសអាស៊ាន បានដំណើរការកិច្ចប្រជុំនៅរដ្ឋធានីរបស់ប៊្រុយណេ ដើម្បីត្រៀមរៀបចំឲ្យសន្និសីទ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៤៦ (AMM 46) និងបណ្ដាសន្និសីទទាក់ទិន ដែលនឹងបើកនាថ្ងៃទី ៣០ មិថុនា ខាងមុខ។
សន្និសីទមន្ត្រីជាន់ខ្ពស់នៃបណ្ដាប្រទេសជាសមាជិកអាស៊ានបានបើកនៅប៊្រុយណេ
(VOVworld) – នាព្រឹកថ្ងៃទី ២៨ មិថុនា បណ្ដាមន្ត្រីជាន់ខ្ពស់នៃប្រទេសអាស៊ានបាន ដំណើរការកិច្ចប្រជុំនៅរដ្ឋធានីរបស់ប៊្រុយណេ ដើម្បីត្រៀមរៀបចំឲ្យសន្និសីទរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី ៤៦ (AMM 46) និងបណ្ដាសន្និសីទទាក់ទិន ដែលនឹងបើក នាថ្ងៃទី ៣០ មិថុនា ខាងមុខ។ គោលដៅនៃកិច្ចប្រជុំពោលខាងលើគឺសំដៅត្រៀមរៀប ចំខ្លឹមសាររបៀបវារៈ ព្រមទាំង ត្រួតពិនិត្យរាល់ឯកសារ ដែលនឹងត្រូវបានអនុម័តក្នុង បណ្ដាសន្និសីទលើកនេះឡើងវិញ។ សន្និសីទរដ្ឋមន្ត្រី ការបរទេសអាស៊ានបានប្រព្រឹត្ត ទៅក្នុងកាលៈទេសៈ បណ្ដាប្រទេសអាស៊ានកំពុង ឆ្ពោះទៅការកសាងសហគមន៍អាស៊ាន នាឆ្នាំ ២០១៥ ស្ថានភាពក្នុងតំបន់និងលើ សកលលោកមានបំរែបំរួលជាច្រើន។ ដោយ ហេតុនេះ បណ្ដារដ្ឋមន្ត្រីការបរទេស អាស៊ានត្រូវនាំចេញផែនការអភិវឌ្ឍន៍មានប្រសិទ្ធភាព ដែលអាចតភ្ជាប់បណ្ដា ប្រទេសជាសមាជិកអាស៊ានជាមួយគ្នា ក៏ដូចជា រវាងអាស៊ាននិង ដៃគូរផ្សេងៗ ទៀត៕ បណ្ដាមន្ត្រីជាន់ខ្ពស់នៃប្រទេសអាស៊ានបានដំណើរការកិច្ចប្រជុំនៅរដ្ឋធានីរបស់ប៊្រុយណេ (Image: Vietnamplus+)