សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣-Radio Asia 2013 ត្រូវបានប្រារព្វឡើង
29/07/2013 11:47
(VOV)_ពិធីប្រារព្វ សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣-Radio Asia 2013 ត្រូវបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី២៩ កក្កដា នៅទីក្រុងហាណូយ។

សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣-Radio Asia 2013 (VGP/Nhật Bắc) (VOV)_ពិធីប្រារព្វ សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣-Radio Asia 2013 ត្រូវបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី២៩ កក្កដា នៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញចូលរួម និងថ្លែងមតិនៅសន្និសីទលើកនេះ។ ថ្លែងមតិនៅក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា÷ រដ្ឋាភិបាលវៀតណាម បានមានគោលនយោបាយជាច្រើន បង្កលក្ខ ណះងាយស្រួល សំរាប់ការអភិវឌ្ឍន៍របស់ផ្នែកផ្សាយសម្លេងវៀតណាម តាមទិសទំ នើបភាវូបនីយកម្ម អនុវត្តបច្ចេកទេស Digital បំពេញតម្រូវការអំពីព័ត៍មានរបស់ប្រ ជាជននិងមិត្តភ័ក្តអន្តរជាតិ កាន់តែល្អជាងពីមួយថ្ងៃទៅមួយថ្ងៃ ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា÷ “ ក្នុងដំណាក់កាលនាបច្ចុប្បន្ននេះ ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដែលក្នុងនោះមានបច្ចេកទេស Digital និងការផ្ទុះរីករាលដាលនៃការផ្សព្វផ្សាយសង្គម បាននាំមកអោយមហាជននូវព័ត៍មានច្រើនជាង ពហុបែបជាង និងកំ ពុងផ្លាស់ប្តូរសភាពការណ៍ផ្សព្វផ្សាយលើទូទាំងពិភពលោក ក៏ដូចជានៅប្រទេស និមួយៗ។នេះគឺជាឱកាសវិជ្ជមាន សំរាប់ការអភិវឌ្ឍន៍របស់សារព័ត៍មានគ្រប់ប្រភេទ របស់បណ្ដាស្ថានីយ៍ផ្សាយសម្លេង ទូរទស្សន៍។” នាយករដ្ឋមន្ត្រី Nguyen Tan Dung (VGP/Nhật Bắc) សន្និសីរលើកនេះមានប្រធានបទ÷ ផ្សាយសម្លេងនិងផ្សព្វផ្សាយសង្គម÷ និន្នាការអភិវឌ្ឍន៍ក្នុងអនាគត បានពិភាគ្សាអំពីបញ្ហាក្តៅគរគុកជាច្រើននាបច្ចុប្បន្ន។ សន្និសីទនឹងអូសបន្លាយដល់ថ្ងៃទី ៣១ កក្កដាឆ្នាំ២០១៣។ មុន សន្និសីទផ្សាយសម្លេងទ្វីបអាស៊ីប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ២៩ កក្កដា នៅស្ថានីយ៍វិទ្យុសម្លេងវៀតណាម ជាស្ថាប័នទទួលរៀបចំ សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣ -Radio Asia 2013 បានប្រព្រឹត្តទៅបណ្ដាសិក្ខាសាលាជំនាញ ស្ដីពីការផ្សព្វផ្សាយសង្គម និងកសាងកម្មវិធីផ្សាយសម្លេង …។ល។ នាយកវិទ្យា ស្ថានបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ Arhen របស់អូស្ត្រាលី លោក Steve Ahern បាននាំចេញសំណូមពរមួយចំនួនចំពោះស្ថានីយ៍ផ្សាយសម្លេងជាតិ បេលដែលអនុវត្តបណ្ដាញសង្គម÷ “បណ្ដាញសង្គមនាបច្ចុប្បន្នមានកម្លាំងដ៏ខ្លាំងក្លា និងគ្រប់មធ្យោបាយផ្សព្វផ្សាយសុទ្ធតែត្រូវអនុវត្តដើម្បីទាក៉ទាញមនុស្សចូលរួម។ ប៉ុន្តែយើងក៏ត្រូវយល់ដឹងច្បាស់អំពីគ្រោះអាសន្នពេលដែលប្រើប្រាស់បណ្ដាញសង្គម។ ដោយហេតុនេះ ពេលដែលស្ថានីយ៍ផ្សាយសម្លេងជាតិប្រើប្រាស់បណ្ដាញសង្គម គឺត្រូវចេះការពារ ពាណិជ្ជសញ្ញារបស់ខ្លួន តាមនោះត្រូវមានដំណើរការគ្រប់គ្រង និងត្រួតពិនិត្យ យ៉ាងម៉ត់ចត់៕”
Related





