សន្និសីទបណ្ដាមិត្តរបស់ស៊ីរីបានបើកនៅរដ្ឋធានី Istabul របស់ទួរគី
20/04/2013 09:03
(VOVworld) – នាថ្ងៃទី ២០ មេសា សន្និសីទបណ្ដាមិត្តរបស់ ស៊ីរីបានបើកនៅ រដ្ឋធានី Istabul របស់ទួរគី ដោយមានការចូលរួម របស់ប្រទេសចំនួន ១១ ក្នុងនោះ មានអាមេរិក ប្រទេសអឺរ៉ុបនិង អារ៉ាប់មួយចំនួន។

(VOVworld) – នាថ្ងៃទី ២០ មេសា សន្និសីទបណ្ដាមិត្តរបស់ស៊ីរីបានបើកនៅ រដ្ឋធានី Istabul របស់ទួរគី ដោយមានការចូលរួមរបស់ប្រទេសចំនួន ១១ ក្នុងនោះ មានអាមេរិក ប្រទេសអឺរ៉ុបនិងអារ៉ាប់មួយចំនួន។ ថ្លែងមតិក្នុងសម័យប្រជុំលើកនេះ សមាជិកម្នាក់ របស់កំលាំងប្រឆាំងនៅស៊ីរីបានឲ្យដឹងថា៖ សម័យប្រជុំលើកនេះគឺថា របត់សំខាន់ សំដៅបញ្ឈប់វិបត្តិដែលអូសបន្លាយនៅស៊ីរីក្នុងរយៈពេល ២ ឆ្នាំ កន្លង មក។ ខ្លឹមសារ ស្នូលរបស់សម័យប្រជុំលើកនេះគឺការពិភាក្សាអំពីកិច្ចព្រមព្រៀង ប្រដាប់អាវុធសំរាប់ កំលាំងប្រឆាំងនៅស៊ីរី។ ក្នុងបណ្ដាសម័យប្រជុំនៃសន្និសីទ បណ្ដាមត្តិរបស់ស៊ីរីមុននោះ អាមេរិកបានប្រកាសនឹងផ្តល់ជំនួយឲ្យភាគីប្រឆាំង ស៊ីរី។ រីឯខ្លួនវិញ អង់គ្លេសនិងបារាំង បានសន្យាជំរុញយ៉ាងខ្លាំងផែនការបប្ធូ ស្រាលបទដាក់ទណ្ឌកម្មអាវុធរបស់សហភាព អឺរ៉ុប សំដៅជួយឧបត្ថម្ភភាគីប្រឆាំង នៅស៊ីរី។ នាថ្ងៃទី ១៩ មេសា បេសកជនពិសេសរួម របស់ អ.ស.ប. និងសម្ព័ន្ធ អារ៉ាប់ លោក Lakhdar Brahimi កំពុងខំប្រឹងប្រែងជួបចរចាជាមួយ ភាគីនានានៅ ស៊ីរី ពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ជាពិសេសរុស្ស៊ី និង អាមេរិក ដើម្បីស្វែងរកវិធានការសមស្របឲ្យវិប័ត្តនៅស៊ីរី៕
Related





