VOV WorldVOV World
សន្និសីទប្រចាំឆ្នាំរបស់វេទិការទ្វីបអាស៊ី Boao ឆ្នាំ ២០១៣ បានបើកនៅ Hainan ចិន
07/04/2013 08:48
(VOVworld) – នាព្រឹកថ្ងៃទី ៧ មេសា សន្និសីទប្រចាំឆ្នាំ របស់វេទិការទ្វីបអាស៊ី Boao ឆ្នាំ ២០១៣ (BFA-2013) ដោយប្រធានបទ “ផ្លាស់ប្តូរថ្មី ការទទួលសុខត្រូវ សហប្រតិបត្តិការ ៖ ទ្វីបអាស៊ីស្វែងរកវិធានការ អភិវឌ្ឍន៍រួមគ្នា” បានបើកនៅ Hainan​ ចិន។
សន្និសីទប្រចាំឆ្នាំរបស់វេទិការទ្វីបអាស៊ី Boao ឆ្នាំ ២០១៣ បានបើកនៅ Hainan ចិន
(VOVworld) – នាព្រឹកថ្ងៃទី ៧ មេសា សន្និសីទប្រចាំឆ្នាំរបស់វេទិការទ្វីបអាស៊ី Boao ឆ្នាំ ២០១៣ (BFA-2013) ដោយប្រធានបទ “ផ្លាស់ប្តូរថ្មី ការទទួលសុខត្រូវ សហប្រ តិបត្តិការ ៖ ទ្វីបអាស៊ីស្វែងរកវិធានការអភិវឌ្ឍន៍រួមគ្នា” បានបើកនៅ Hainan​ ចិន។ ប្រធានរដ្ឋចិន លោក Xi Jinping រួមជាមួយថ្នាក់ដឹកនាំនៃ ប្រទេសចំនួន ៩ និងតំណាង លើសកលលោកចំនួន ២៥០០ នាក់ បានចូលរួមសន្និសីទលើកនេះ។ អគ្គលេខាធិការ BFA លោក Zhou Wenzhong បានឲ្យដឹងថា៖​ ស្ថានភាពសេដ្ឋកិច្ចសកលនាច្ចុប្បន្នជួប ការលំបាកជាច្រើននិងការ ស្តាខឿនសេដ្ឋកិច្ចឡើងវិញទាមទាឲ្យមានដំណាក់កាល យូរអង្វែង។ ដោយហេតុ​នេះ ប្រទេសអាស៊ីទាំងឡាយត្រូវប្រមូលផ្តុំប្រៀបខ្លាំងរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍រួមនិងកិច្ចសហប្រតិបត្តិការដោយប្រសិទ្ធភាព។ សន្និសីទលើកនេះគឺ ជាឱកាសល្អ ដើម្បីតំណាងនានាវិភាគនិងស្វែងរកដំណោះស្រាយសំរាប់រាល់ការលំ បាកដែលទ្វីបអាស៊ីកំពុងប្រឈរមមុខ៕